(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ស្នើឱ្យអ្នកសារព័ត៌មាន ក្នុងខេត្តប៉ៃលិន ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយព័ត៌មានឱ្យបានត្រឹមត្រូវច្បាស់លាស់ មានសុជីវធម៌ ក្រមសីលធម៌ ស្របទៅតាមវិជ្ជាជីវៈ និងគ្រប់សកម្មភាពនានា របស់ថ្នាក់ដឹកនាំដើម្បីឱ្យប្រជាពលរដ្ឋបានដឹងពីស្ថានភាព និងសកម្មភាពផ្សេងៗ នៅក្នុងខេត្ត តាមតើវាវិវត្តដល់កម្រិតណា ស្របតាមពាក្យស្លោករបស់ក្រសួងព័ត៌មាន គឺប្លែកលឿនជឿទុកចិត្តបាន។
លោក ផាន់ ចាន់ធុល បានថ្លែងបែបនេះ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ នៅក្នុងពិធីសំណេះសំណាលជាមួយអ្នកព័ត៌មានកាសែត អេឡិចត្រូនិច វិទ្យុ ទូទស្សន៍ នៅខេត្តទូទាំងខេត្តប៉ៃលិន ចំនួន៣០នាក់ ដើម្បីដោះដូរព័ត៌មានការផ្សព្វផ្សាយព័ត៌មាន ដែលក្រមសីលធម៌ វិជ្ជាជីវច្បាស់លាស់ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តប៉ៃលិន។
លោកអភិបាលបន្តថា ការផ្សព្វផ្សាយព័ត៌មានពិតជាមានសារសំខាន់ខ្លាំងណាស់ ដើម្បីផ្តល់ព័ត៌មានទៅដល់មហាជន ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដែលរស់នៅទីក្រុង និងជនបទដាច់ស្រយាល ឱ្យពួកគាត់យល់ដឹងនូវអ្វីដែលថ្នាក់ដឹកនាំខេត្តប្រឹងប្រែងអ្វីខ្លះ? និងអាចមានគំនិតជំនួយស្មារតី ក្នុងពិចារណា? ជាពិសេសទទួលបាននៅព័ត៌មានពិត អាចទុកចិត្តបាន អ្វីពិសេសនោះជាកញ្ចក់ឆ្លុះបញ្ចាំង។
ទន្ទឹមនឹងនេះលោក ផាន់ ចាន់ធុល ក៏បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមសហការជាអ្នកសារព័ត៌មាន អ្នកកាសែត អេឡិចត្រូនិច ទូទស្សន៍ វិទ្យុ ដើម្បីធ្វើការបកស្រាយរាល់បញ្ហា ដែលចុះផ្សាយចៀសវាងការភាន់ច្រឡំ ព័ត៌មានផ្សព្វផ្សាយដែលបង្កឱ្យប៉ះពាល់ នូវកិត្តយលអ្នកដ៏ទៃ និងខ្លួនឯង។ នាពេលដែរអាជ្ញាធរខេត្តស្នើឱ្យមន្ទីរព័ត៌មានខេត្ត យកចិត្តទុកដាក់ចំពោះបុគ្គលិក អង្គរភាពព័ត៌មានផ្សេងៗ ដែលមានភារកិច្ចជាភ្នាក់ងារអង្គភាព នៅប្រចាំខេត្តប៉ៃលិន ត្រូវត្រួតពិនិត្យនូបឯកសារផ្ទាល់ខ្លួន គឺបណ្ណសម្គាល់ខ្លួនបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួន៕