(សៀមរាប)៖ ឈរលើផ្ទៃដីជិត៣ហិកតា ចន្លោះតំបន់ប្រាសាទអង្គរ និងបឹងទន្លេសាប សណ្ឋាគារដ៏ប្រណិតបែបរបបនិយមមួយ បានចេញរូបរាងរបស់ខ្លួន បង្អួតសម្រស់ អន្ទោងអារម្មណ៍គួចចិត្ត ដល់អ្នកទេសចរគ្រប់ៗរូប ឲ្យមកសម្រាកកម្សាន្ដលំហែកាយ និងដកបទពិសោធន៍ដ៏កម្រមួយ។
ស្ថាបត្យកម្មខ្មែរទំនើបអស្ចារ្យ ត្រូវបានសាងសង់ឡើងតាមម៉ូដបុរាណខ្មែរ ដែលមានលក្ខណៈពិសេសរបស់ខ្លួន បង្ហាញនូវរចនាសម្ព័ន្ធជារូបវន្តល្អឥតខ្ចោះ ព្រមទាំងមានការជ្រើសរើស ទីតាំងយ៉ាងល្អច្បាស់លាស់អំពីទិស និង
លម្ហូររបស់ខ្យល់ និងទិសនៃពន្លឺ ដែលនាំឲ្យមានសុខសុភមង្គលដល់ការស្នាក់នៅ។
ដំណាក់-វីឡានីមួយៗ របស់សណ្ឋាគារម៉េម័រផាឡេស យកលំនាំគំរូតាមផ្ទះប៉ិតខ្មែរដ៏ល្អវិចិត្រ ដែលមានមួយខ្នង និងដំបូលផ្តុំឡើងដោយមាន៤ផ្ទាំងធំៗ ប្រក់ក្បឿង មានជម្រាលស្មើគ្នា និងមានក្បាច់កំពូលស្រួចៗ នៅលើព្រុំ ដ៏ខ្ពស់ត្រដែត ចំណែកឯនៅចុងចែងមានក្បាច់រចនាយ៉ាងល្អ ហើយដំណាក់-វីឡានីមួយៗ មាន៨បន្ទប់ធំៗ បំពាក់ដោយគ្រឿងសង្ហារិមបុរាណសម័យលាយឡំគ្នា សក្តិសមជាវិមានអណ្តែតលើផ្ទៃវេហារក ទីណាមក ប្រដូចពុំបាន។
នៅចំចំណុចកណ្តាលដំណាក់-វីឡាទៀតសោត ក៏មានផ្ទាំងកញ្ចក់មូលស្តើងដែលអាចអនុញ្ញាតឲ្យ ព្រះសុរិយា ព្រះច័ន្ទ និងហ្វូងផ្កាយបញ្ចេញពន្លឺរស្មីដ៏ភ្លឺចែងចាំង និងស្រទន់ចូលមកអាគារ ធ្វើឲ្យមានអានុភាព
បុញ្ញានុភាព និងហុងស៊ុយដល់ភ្ញៀវ ដែលបានមកស្នាក់នៅ។
ជាពិសេសពន្លឺព្រះអាទិត្យ ដែលចាំងចូលអាគារជួយបង្កើនសម្រស់ ក្នុងបន្ទប់ឲ្យស្រស់បំព្រង និងកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ ពិភពលោកបានមួយកម្រិតទៀត។
ដើម្បីទទួលបានបទពិសោធន៍ ស្នាក់នៅដ៏ល្អឥតខ្ចោះនេះ សូមធ្វើការកក់ទុកតាមរយៈ៖ Tel: 069 285 888, Email: [email protected], Website: www.memoirepalace.com, FB Page: www.fb.com/memoirepalaceresort/ ៕