(ភ្នំពេញ)៖ ឃាតកម្មសម្លាប់ស្រ្តីចងការប្រាក់ម្នាក់ នៅខណ្ឌមានជ័យ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ រហូតតាមចាប់ជនដៃដល់៣នាក់ ក្នុងនោះមាន២នាក់ប្តីប្រពន្ធ។
នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលដឹកនាំដោយលោក ជីវ វិបុល នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ បាននាំជនដៃដល់ទាំង៣នាក់ នាំយកទៅបង្ហាញទីតាំង ដែលពួកគេបានទម្លាក់សព ចូលក្នុងទឹកប្រឡាយតាមផ្លូវសឡា ខណ្ឌមានជ័យ។ សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News ដែលកំពុងយកព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលមានដំណើររឿងនេះ ជនដៃដល់បានចងការប្រាក់ពីជនរងគ្រោះ ប៉ុន្តែមិនសង ហើយថែមទាំងតាមស្រាវជ្រាវសម្លាប់ជនរងគ្រោះទៀតផង។
ព័ត៌មានលម្អិត Fresh News នឹងផ្សាយជាបន្តទៀត៕