Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី វេង សាខុន ដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម ត្រឡប់មកដល់កម្ពុជាវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្មអស់រយៈពេលពីរថ្ងៃ នៅទីក្រុងហុងកុ

28-06-2018 19:05

(ភ្នំពេញ)៖ ក្រោយពីបានបំពេញបេសកកម្មអស់រយៈពេលពីរថ្ងៃនៅទីក្រុងហុងកុងរួចមក នៅរសៀលថ្ងៃព្រហស្បត៍ ១រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ លោករដ្ឋមន្រ្តី វេង សាខុន និងគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញត្រឡប់មកដល់ព្រះរាជណាចក្រកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព ។

សូមបញ្ជាក់ជូនថា កិច្ចប្រជុំជាន់ខ្ពស់ស្តីពីការធ្វើពាណិជ្ជកម្មកសិម្ហូបអាហារវិថីមួយនិងខ្សែក្រវ៉ាត់មួយ បានរៀបចំឡើងជាលើកដំបូងប្រកបដោយជោគជ័យ និងបានបង្ហាញពីជំហរនៃការរឹតចំណងមិត្តភាពកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយបណ្តាប្រទេសក្របខណ្ឌវិថីមួយនិងខ្សែក្រវ៉ាត់មួយ ជាពិសេសការស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច និងទីផ្សារកសិម្ហូបអាហាររវាងគ្នាទៅវិញទៅមក។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានអំពាវនាវឲ្យអ្នកវិនិយោទុន និងសហគ្រាសធំៗនៅទីក្រុងហុងកុង និងបណ្តាប្រទេសនានាឲ្យមកវិនិយោគនៅកម្ពុជាលើការកែច្នៃ និងនាំចេញផលិតផលកសិកម្ម ដែលកំពុងត្រូវការទីផ្សារ និងតម្រូវការបច្ចេកទេស និងបច្ចេកវិទ្យាទំនើបៗក្រោយពេលប្រមូលផលផងដែរ៕