(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៤០៤គ្រឿង រកឃើញល្មើសច្បាប់១៦៣គ្រឿង (ម៉ូតូ៦០ភាគរយ) អប់រំ៧៧គ្រឿង និងផាកពិន័យ៨៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៨ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន៧០២គ្រឿង, អប់រំ៣៩គ្រឿង និងផាកពិន័យចំនួន៩៩គ្រឿង។ ដោយឡែករាជធានីភ្នំពេញឃាត់យានយ្ដបាន៤៦៧គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៨ ខែមិថុនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥៩,៤៤១គ្រឿង រកឃើញយានយន្តល្មើស១០,១៦០គ្រឿង (ម៉ូតូ៧២ភាគរយ) ក្នុងនោះអប់រំ៤,៦០៥គ្រឿង និងផាកពិន័យ ៥,៥៥៥គ្រឿង (ម៉ូតូ៩៩%)៕