(បាត់ដំបង)៖ ជនសង្ស័យម្នាក់ បានលួចព្រះ២អង្គក្នុងវត្តរំដួល ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅវេលាម៉ោង១០៖៤០នាទី ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបានឲ្យដឹងថា មានករណីលួចគាស់ព្រះវិហារ លួចយកព្រះអង្គធ្វើអំពីថ្មកែវ ចំនួន២អង្គ ដែលតម្លៃ១អង្គ១,២០០ដុល្លារអាមេរិក បង្កដោយឈ្មោះ ឌី វីដូ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
លោកបានបន្តថា ក្រោយពីទទួលបណ្តឹងពីព្រះសង្ឃគង់នៅវត្តខាងលើ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ចុះស្រាវជ្រាវរកឃើញ និងឃាត់ខ្លួនមុខសញ្ញាខាងលើ ដកហូតវត្ថុតាងព្រះអង្គធ្វើអំពីថ្មកែវ ២អង្គបានមកវិញ។
បច្ចុប្បន្នមន្រ្តីការិយាល័យជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕