(ភ្នំពេញ)៖ បើនិយាយដល់ឈ្មោះ តារាសម្ដែងស្រី កញ្ញា វ៉ាន់ វល័ក្ខ ប្រាកដជាមានប្រិយមិត្តទស្សនិកជនជាច្រើន បានស្គាល់ច្បាស់ហើយ ខណៈដែលតារាដួងនេះ តែងតែបង្ហាញ នូវភាពសិចស៊ី បញ្ចេញដើមទ្រូងមូលក្បំ និងទាក់ទាញ ហើយអ្វីដែលរឹតតែធ្វើឲ្យ ទស្សនិកជនចាប់អារមណ្ម៍ កាន់តែខ្លាំងទៅទៀតនោះ គឺថ្មីៗនេះ នាងបានសម្ដែងក្នុងវីដេអូបទចម្រៀងមួយ ដែលសម្ដែងក្នុងឈុតស្រើបស្រាល ស្ទើរតែដូចរឿងអាសអាភាសហើយ ធ្វើឲ្យមានទស្សនិកជន សម្ដែងការមិនពេញចិត្ត ជាច្រើន។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងរឿងរ៉ាវ សម្ដែងស្រើបស្រាលខាងលើនេះ តារាស្រីសិចស៊ី កញ្ញា វ៉ាន់ វល័ក្ខ នឹងចូលខ្លួនមកបកស្រាយ ក្នុងបទសម្ភាសន៍ របស់កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» តាមរយៈការផ្សាយផ្ទាល់ ក្នុងផេក Fresh News TV និង Khmer Talking នៅល្ងាចថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ចុងសប្តាហ៍នេះ។

ជាការកត់សម្គាល់ កញ្ញា វ៉ាន់ វល័ក្ខ ក៏ជាតារាសម្ដែងស្រីម្នាក់ ដែលទទួលបានប្រជាប្រិយភាពខ្លាំង ព្រមទាំងមានផលិតកម្មផ្សេងៗ ហៅទៅសម្ដែងជានិច្ច ទាំងរឿង និងបទចម្រៀង។

ដោយឡែក ពាក់ព័ន្ធទៅនឹងរឿងដ៏រសើប ដែលធ្វើឲ្យតារារូបនេះ សម្ដែងក្នុងឈុតស្រើបស្រាល ស្ទើរដូចរឿងអាសអាភាសនោះ កញ្ញា វ៉ាន់ វល័ក្ខ នឹងចូលខ្លួនមកបកស្រាយ ដើម្បីជម្រះនូវមន្ទិល របស់ទស្សនិកជន ជ្រាបកាន់តែច្បាស់ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅល្ងាចថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ នាម៉ោង៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ នៅលើ Fresh News TV និង Khmer Talking ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងដដែល៕