(ភ្នំពេញ)៖ កន្លែងថ្មី ទីតាំងស្អាត បរិយាកាសល្អបរិសុទ្ធ និងមានអាហារដ្ឋានបែបទំនៀមទំលាប់ខ្មែរ និងអឺរ៉ុប មានវត្ដមានលើទឹកដីរាជធានីភ្នំពេញហើយ គឺ WB Arena ដែលតំបន់ទេសចរណ៍ថ្មីដ៏ស្រស់ស្អាតគ្មានពីរ អាចឲ្យបងប្អូនភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិ លំហែកាយពេលសម្រាកពីការងារជាលក្ខណៈការងារ និងគ្រួសារ ជាមួយនឹងការរៀបចំរចនាបថយ៉ាងល្អឥតខ្ចោះ មានទាំងអាហារដ៏ឆ្ងាញ់ពិសា អាចជិះទូកកំសាន្ដតាមមាត់ទន្លេ និងកន្លែងដើរកំសាន្ដជាច្រើនផ្សេងទៀត ។
WB Arena គឺជាសមិទ្ធផលនៃរាជធានីភ្នំពេញ ដែលបង្ហាញពីសម័យទំនើបនៅប្រទេសកម្ពុជា និងបទពិសោធន៍ សម្រាប់ភ្ញៀវទេសចរណ៍ និងគ្រួសារទទួលបាននូវភាពរីករាយ។ លើសពីនោះ WB Arena ផ្តល់ជូនភ្ញៀវទេសចរ នូវឱកាសដើម្បីទទួលបានបទពិសោធន៍រសជាតិថ្មីនៃការដំណើរកំសាន្ដ នៅកម្ពុជា ដើម្បីទៅលេងនៅ WB Arena អ្នកទេសចរអាចធ្វើដំណើរតាមទូក ទស្សនាទេសភាពតាមដងទន្លេមេគង្គ និងទន្លេបាសាក់ ដែលទីតាំងចំណតចាកចេញពីកំពង់ចម្លងនៅជិត NagaWorld ឬ Wat Phnom ហើយនឹងមកដល់ចំណត WB Arena ដោយផ្ទាល់ ។
ការមកដល់ចំណត WB Arena អ្នកទស្សនានឹងចូលទៅដល់ ផ្លូវដើរតាមមាត់ទន្លេដែលមានទំហំ ៣ពាន់ម៉ែត្រការ៉េ ដែលមានដើមត្នោតជាជួរតុបតែងភ្លើងលម្អ និងការតុបតែងតាមរចនាបទលម្អ នៅតាមបណ្តោយទន្លេបាសាក់ ទទួលស្វាគមន៍។ សម្រាប់ការដើរលំហែរ អ្នកទស្សនានឹងរកឃើញកន្លែងកម្សាន្តផ្សេងៗគ្នា៣កន្លែង ក្នុងនោះរួមមាន ក្រុមរបាំ ក្រុមតន្រ្តី និងអ្នកសម្ដែងប្រចាំតំបន់ទទួលភ្ញៀវអ្នកទស្សនា រាល់យប់បង្ហាញពីទេពកោសល្យរបស់ពួកគេ ដើម្បីផ្តល់ការរីករាយដល់ភ្ញៀវទេសចរ។
នៅក្នុងសាលមហោស្រពដែលមានកន្លែងអង្គុយចំនួន៤០០កៅអី មានការសម្តែងបន្តផ្ទាល់៧យប់ ក្នុងមួយសប្តាហ៍ ពីអ្នកសម្ដែងក្នុងស្រុក និងអន្តរជាតិ នឹងទទួលស្វាគមន៍ភ្ញៀវ ចូលរួមទស្សនាពិធីប្រគំតន្ត្រី ព្រឹត្តិការណ៍កីឡា និងកម្មវិធីសម្ដែងវប្បធម៌ប្រពៃណីខ្មែរ។ ប្រសិនបើភ្ញៀវទេសចរចង់ដើរទិញឥវ៉ាន់នៅ Khmer Culture Market របស់WB Arena មានហាងចំនួន៩០ ដែលលក់សំលៀកបំពាក់ គ្រឿងអលង្ការ អំណោយគ្រឿងអលង្ការសិប្បកម្ម និងវត្ថុជាច្រើនទៀត។
ប្រសិនបើអ្នកទេសចរមានអារម្មណ៍ ចង់បន្ធូរអារម្មណ៍ ពួកគេអាចទៅលេងមជ្ឈមណ្ឌលសម្រាកលំហែកាយរបស់ WB Arena ក្នុងនោះក៏មានមជ្ឈមណ្ឌលសម្រាកលំហែកាយ ផ្តល់នូវការម៉ាស្សា និងព្យាបាលបែបសុខភាព និងសម្ផស្សពេញលេញ ចាប់ពីការម៉ាស្សាជើង រហូតដល់១៥នាទី ស្ទីម និងការសម្អាតស្បែក។
លោកអ្នកក៏អាចទទួលទានអាហារ នៅតាមបណ្តោយទន្លេបាសាក់ ដោយជ្រើសរើសភោជនីយដ្ឋានលំដាប់អន្តរជាតិ ភោជនីយដ្ឋានក្នុងស្រុក ភោជនីយដ្ឋានអ៊ីតាលី ជប៉ុន និងចិន។
ញ៉ាំភេសជ្ជៈជាមួយមិត្តភក្តិនៅ Bars និងPubs ដែលអាចមើលឃើញទន្លេ។ សាកល្បងអាហារនៅភោជនីយដ្ឋានមួយ ក្នុងចំណោមភោជនីយដ្ឋាន១០ និងហាងកាហ្វេនៅ 'Kampuchea Food Plaza' ។
ខណៈពេលមើលនៅជុំវិញ WB Arena ជ្រើសរើសមួយក្នុងចំណោមហាងជាច្រើន ដែលលក់ការ៉េម pop-tea កាហ្វេ នំបុ័ង និងអាហារពីម៉ាកល្បីនៅលើពិភពលោក ទៅកាន់ការពេញនិយមក្នុងស្រុក។
ដូចនេះ ឱកាសដំណើរកំសាន្ដ ដ៏សប្បាយរីករាយ សម្រាប់ក្រុមការងារ មិត្ដភក្ដិ និងគ្រួសារ ដោយមិនចំណាយពេលវេលាយូរ តែសប្បាយកប់តែម្ដង គឺមាននៅ WB Arena ដែលនឹងបើកឲ្យដំណើរការ នៅខែវិច្ឆិកា ឆ្នាំ២០១៨ នេះហើយ៕