(ភ្នំពេញ)៖ នៅក្នុងឱកាសខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អតីតរដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយ ជាមួយក្រុមសារព័ត៌មានជាតិ និងអន្តរជាតិ នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ។
អតីតប្រមុខការបរទេសដ៏ឆ្នើមរបស់កម្ពុជា បានលើកឡើងថា ទំនាក់ទំនងការទូតកម្ពុជា ចិន គឺមានទំនាក់ទំនងជាមួយគ្នាជាច្រើនសត្សវត្សរ៏មកហើយ មុនខួបទី៦០ឆ្នាំ។ ទំនាក់ទំនង ការទូតកម្ពុជា-ចិន គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចាប់តាំងពីឆ្នាំ២០១០មក។ ការកសាងទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរមានលក្ខណៈស៊ីជម្រៅណាស់ មានជំនួយអភិវឌ្ឍន៏មកកម្ពុជា ការវិនិយោគរបស់ចិននៅកម្ពុជាមានគ្រប់វិស័យ។ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន៦០ឆ្នាំ កម្ពុជា មានការអភិវឌ្ឍន៍ច្រើនលើគ្រប់វិស័យ ដែលពុំអាចកាត់ផ្តាច់បាននូវជំនួយចិនបានទេ និងជួយផ្តល់ឯករាជ្យភាពដល់កម្ពុជា, ចិនជួយកម្ពុជាដោយឥតលក្ខខ័ណ្ឌលើគ្រប់វិស័យ។
សូមស្តាប់នូវកិច្ចសម្ភាសន៍ពិសេសជាមួយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅទីស្តីការគណៈរដ្ឋមន្រ្តី៖