(ភ្នំពេញ)៖ មិនត្រឹមជាប់ឈ្មោះ ជាកីឡាករឆ្នើមលំដាប់ពិភពលោកទេ Neymar ក៏ត្រូវបានគេទទួលស្គាល់ថា ជាកីឡាករស៊ីវិល័យមួយរូប ដែលហ៊ានចំណាយទិញផ្ទះរាប់លានដុល្លារ យន្ដហោះផ្ទាល់ខ្លួន ហើយថែមទាំងចូលចិត្ត ចែករំលែកសកម្មភាពប្រចាំថ្ងៃ ដល់អ្នកគាំទ្រជុំវិញពិភពលោក ជារៀងរាល់ថ្ងៃតាមបណ្ដាញទំនាក់ទំនងសង្គមថែមទៀតផង។

សម្រាប់ភាពលេចធ្លោរ ហើយទាន់សម័យបច្ចេកវិទ្យាលើទូរស័ព្ទឆ្លាតវៃ Neymar បានជ្រើសយកទូរស័ព្ទ OPPO F7 ធ្វើជាមិត្តដ៏ជិតស្និទ្ធមួយក្នុងការប្រើប្រាស់ និងចែករំលែកសកម្មភាពប្រចាំថ្ងៃរបស់លោក។

សម្រាប់រដូវកាល World Cup FIFA 2018 នេះ OPPO បានចាប់ដៃគូជាមួយ Neymar នាំយកម៉ូដែល OPPO F7 ដែលសមត្ថភាពអង់អាចមួយនេះ ផ្សព្វផ្សាយជុំវិញពិភពលោក ដោយលោក Neymar ផ្ទាល់ជាអគ្គរាជទូតរបស់ក្រុមហ៊ុនផលិតទូរស័ព្ទ OPPO។ OPPO F7 មានអ្វីទាក់ទាញចិត្ត Neymar ?

ខាងក្រោមនេះ ជាលក្ខណៈពិសេសរបស់ទូរស័ព្ទឆ្លាតវៃ OPPO F7 ដែលមានសមត្ថភាពដ៏អស្ចារ្យខុស ពីទូរស័ព្ទស៊េរីចុងក្រោយដទៃទៀត ដែលកំពុងលក់លើទីផ្សារជុំវិញពិភពលោក។ OPPO F7 មាន៣ពណ៌៖ ក្រហម (Solar Red) ប្រាក់ (Moonlight Silver) និង ពេជ្រខ្មៅ (Diamond Black) ដែលផ្ដល់ជាច្រើនជម្រើស សម្រាប់មនុស្សសម័យថ្មី។

បន្ថែមពីនេះ អេក្រង់របស់វាគឺ Super Full Screen (Notch Screen) ដែលអេក្រង់ប្រភេទ IPS LCD ទំហំ ៦,២៣ អ៊ីញ លាត ៨២,៥% នៃផ្ទៃខាងមុខជាអេក្រង់ទ្រវែងមានវិមាត្រ 19:9 Ratio មានកម្រិតបង្ហាញ Full HD+ (2280 x 1080) និង ដង់ស៊ីតេ អេក្រង់ 405 ppi។

បើនិយាយពីកាមេរ៉ាមុខវិញ គឺពិតជាអស្ចារ្យមែនទែន វាមានទំហំ 25MP ធំជាងគេបង្អស់នាពេលបច្ចុប្បន្ន និងមានបំពាក់បច្ចេកវិទ្យា AI Beauty 2.0 ដែលពិភពលោកទទួលស្គាល់ថា ជាបច្ចេកវិទ្យាថតរូប Selfie កាន់តែស្អាតបំផុតថែមមួយកម្រិតថែមទៀត។ វាអាចចាប់យកចំណុចសម្គាល់សំខាន់ៗ (focus point) លើផ្ទៃមុខរហូតដល់ ទៅ ២៩៦ ចំណុច និង អាចសម្គាល់ភេទអាយុសម្បុរស្បែកទៀតផង។

អ្វីដែលកាន់តែពិសេសនោះ គឺទូរស័ព្ទមួយនេះបំពាក់ដោយ Sensor HDR 576 របស់ Sony ដែលអាចធ្វើការបានយ៉ាងល្អ ក្នុងការថតរូបស្រស់ស្អាត ទោះស្ថិតក្នុងស្ថានភាពរូបភាពនៅឆ្ងាយ ឬកុងពន្លឺក៏ដោយ។
បញ្ហាឆាប់អស់ថ្ម ក៏លែងមានច្រើនទៀតហើយ OPPO F7 កម្លាំងថ្ម 3400mAh ៖ ទំហំថ្មមធ្យមហើយមានមុខងារ AI Battery Management ដែលអាចសំចៃថ្ម មិនថាពេលប្រើ ឬទុកចោល។

OPPO F7 ប្រើ Chip Helio P60, RAM 4GBឬ 6GB ទំហំមេម៉ូរីម៉ាស៊ីន 64GB ឬ 128GB ហើយអាចបន្ថែម microSD បានដល់ 256GB និង ដំណើរដោយប្រព័ន្ធប្រតិបត្តិការ ColorOS 5.0 ដើរដោយ Android 8.1។ បន្ទាប់ពីឃើញ Neymar ប្រើ OPPO F7 ដូចនេះហើយ តើអ្នកទំាងអស់គ្នាចង់បានមួយដូចគាត់ទេ?