(ភ្នំពេញ)៖ និសិ្សតសាកលវិទ្យាល័យពុទ្ធិសាស្រ្តជាច្រើននាក់ បាននាំគ្នាបរិច្ចាគឈាម ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីយកទៅជួយសង្រ្គោះ ជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់។
កម្មវិធីនេះប្រារព្ធឡើងរយៈពេលមួយថ្ងៃពេញ គឺនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ អមជាមួយនឹងការតាំងពិព័រណ៍ អំពីការសិក្សាពីសំណាក់នាយកដ្ឋាននីមួយៗ។
សកម្មភាពផ្តល់ឈាមនេះ នឹងក្រើនរំលឹកឲ្យមានការចូលរូមបរិច្ចាគឈាម កាន់តែច្រើន ដើម្បីទទួលបានអំណោយ ឈាមកាន់តែច្រើនជាងឆ្នាំមុនៗ ជូនដល់មជ្ឈមណ្ឌលជាតិ ផ្តល់ឈាម ក្នុងការយកទៅផ្គត់ផ្គង់ ដល់កង្វះខាតឈាមទូទាំងប្រទេស។
ដើម្បីលើទឹកចិត្តដល់សប្បុរសជន ដែលបានផ្តល់ឈាម ដោយស្ម័គ្រចិត្ត ក្រុមហ៊ុនទឹកពិសា វីតាល់ បានផ្តល់ទឹក វីតាល់៦ដបរួមជា មួយនឹងថង់យួរដ៏ស្រស់ស្អាត សម្រាប់អ្នកផ្តល់ឈាមទាំងអស់ បន្ថែមពីលើការឧបត្ថម្ភទឹកវីតាល់ ដល់ក្រុមការងាររៀបចំកម្មវិធី។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានធ្វើការថ្លែង អំណរគុណ ដល់ដល់និស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ក៏ដូចជាសាកលវិទ្យាល័យជាតិ និង ឯកជនដទៃទៀត ដែលបានធ្វើការបរិច្ចាគឈាមយ៉ាងច្រើន ដល់មជ្ឈមណ្ឌល ។
លោកហុក គឹមចេង បានបញ្ជាក់ថា ការបរិច្ចាគឈាម គឺការប៉ះពាល់ដល់សុខភាពនោះទេ ផ្ទុយវិញ វាជាសកម្មភាព អាចគឺអាចធ្វើឲ្យយើងក្លាយជាវីរបុរសម្នាក់ ដែលអាចជួយ សង្គ្រោះ ជីវិតមនុស្សបានដល់ទៅ៣នាក់ ក្នុងឈាមដែលបូមបានមួយប្លោក។
លោកវេជ្ជបណ្ឌិត ក៏បានរំលឹកដល់និសិ្សតទាំងឡាយ ឲ្យពិសាទឹកឲ្យបានច្រើន បន្ទាប់ពីពួកគេ បានបរិច្ចាគឈាម រួចលោកថាទឹកវីតាល់ គឺជាទឹកពិសា ដែលមានគុណភាពខ្ពស់ ដែលល្អ ការបន្ថែមជាតិទឹកសម្រាប់រាងកាយ ដើម្បីជំនួយដល់ការផលិតគ្រាប់ឈាមឡើងវិញ របស់រាងកាយ។
លោក ណាត បញ្ញា មន្រ្តីទំនាក់ទំនងសាធារណៈក៏ជាតំណាងក្រុមហ៊ុន វីតាល់ បាននិយាយថា ការឧបត្ថម្ភថ្ងៃនេះអាចធ្វើទៅបានដោយមានការ ចូលរួមពីអតិថិជនរបស់វីតាល់ ក៏ដូចជាប្អូនៗ ទាំងអស់ ដែលបាន គាំទ្រដល់ផលិតផលគុណភាពខ្ពស់ របស់ជាតិយើង និងការគាំទ្ររបស់អ្នកទាំងអស់គ្នាបាន ធ្វើឲ្យមូលនិធិ ២៥៛របស់យើងកាន់តែរីកធំ ទើបអាចឲ្យ វីតាល់ មាន លទ្ធភាពឧបត្ថម្ភនិងគាំទ្រដល់កម្មវិធីមនុស្សធម៌នានា យ៉ាងសកម្មដូចសព្វថ្ងៃនេះ។
លោកថា ក្រុមហ៊ុន វីតាល់ បេ្តជ្ញាថានឹងនៅតែបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីទាំងនេះ ដើម្បីជា សក្ខីភាពនៃការចូលរួមរបស់អតិថិជនវីតាល់ក្នុងមូលនិធិ ២៥៛ ពីការលក់ទឹកមួយដប ៕