(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៨ ខែមិថុនានេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ការទប់ស្កាត់សំណង់ខុសច្បាប់ ក្នុងរមណីយដ្ឋានអង្គរ ដោយហាមប្រាមមិន ឱ្យប្រជាពលរដ្ឋសាងសង់ដោយសេរី ក្នុងតំបន់ការពារបេតិកភណ្ឌនោះឡើយ ហើយរាល់សំណង់ខុសច្បាប់ ឬការលួចសាងសង់គ្មានការអនុញ្ញាត នឹងត្រូវរុះរើចេញដោយគ្មានលក្ខខណ្ឌ។
សេចក្ដីប្រកាសបានបន្តថា បុគ្គលទាំងឡាយណាដែលឃោសនា និងប្រព្រឹត្តអំពើបោកប្រាស់ តាមរយៈការធានាឱ្យមានការសាងសង់ខុសច្បាប់ និងការទទួលយកប្រាក់កាស ដើម្បីជាថ្នូរនឹងការសាងសង់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា៖