(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សម្រាប់ការប្រឡងនៅឆ្នាំ២០១៨នេះ មានបេក្ខជនសរុបចំនួន ១១៧,០៦១នាក់ និងមានមណ្ឌលប្រឡងចំនួន១៩៥មណ្ឌល ចែកចេញជា៤,៧១៦បន្ទប់ នៅរាជធានី-ខេត្តទាំង២៥។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ។
បើតាមក្រសួងអប់រំ ការប្រឡងសម្រាប់ឆ្នាំ២០១៨នេះ នឹងត្រូវប្រកាសលទ្ធផលនៅតាមមណ្ឌលប្រឡងនីមួយៗ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះដឹងទូទៅ និងបំពេញវិជ្ជា និងត្រូវប្រព្រឹត្តិទៅនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ ដែលមានថ្នាក់វិទ្យាសាស្ដ្រ និងថ្នាក់វិទ្យាសាស្ដ្រសង្គម។
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មាន ដែលមាននៅខាងក្រោមនេះ៖