(កម្ពុជា)៖ ឯកអគ្គរាជទូតតំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ទីក្រុងហ្សឺណែវ លោក ណី សំអុល បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ប្រឆាំងនឹងកម្ពុជាដែលថ្លែងដោយ ប្រទេសប៊ុលហ្គារី តំណាងឱ្យសហគមន៍អឺរ៉ុប និងប្រទេសគាំទ្រមួយចំនួនរបស់ខ្លួន នៅក្នុងសម័យប្រជុំលើកទី៣៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។
គណៈប្រតិភូតំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ សូមប្រើប្រាស់សិទ្ធិឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ដែលធ្វើទ្បើងដោយមិនសមហេតុផល និងមិនត្រឹមត្រូវរបស់សហគមន៍អឺរុប ដែលថ្លែងដោយគណៈប្រតិភូនៃប្រទេសប៊ុលហ្គារី និងសេចក្តីថ្លែងការណ៍ដែលថ្លែងដោយគណៈប្រតិភូនៃប្រទេសប៊ែលហ្សិក ហ្វាំងទ្បង់ អៀកទ្បង់ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនប្រឆាំងនឹងប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍ទាំងនេះ ត្រូវបានថ្លែងមិនត្រឹមត្រូវតាមពេលវេលា និងបានបង្ហាញឱ្យឃើញច្បាស់ពីការធ្វើមិនដឹងមិនឮចំពោះវិធាន និងការអនុវត្តន៍ដែលមានជាធរមាន របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ប្រែក្លាយក្រុមប្រឹក្សាសិទ្ធិមនុស្សទៅជារឿងនយោបាយ និងបានប្រើប្រាស់ក្រុមប្រឹក្សានេះជាឧបករណ៍ដើម្បីជ្រៀតជ្រែកចូលទៅក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសកម្ពុជា ជាពិសេសដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ និងបដិសេធមិនទទួលស្គាល់នូវការបោះឆ្នោតកម្ពុជាដែលនឹងឈានមកដល់នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។
បន្ថែមពីនេះទៀត ពាក់ព័ន្ធនឹងការរំលាយអតីតគណបក្សសង្គ្រោះជាតិ និងការឃុំខ្លួនមេដឹកនាំគណបក្សនេះ តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ សូមធ្វើការបកស្រាយបំភ្លឺអំពីសាវតាអង្គហេតុ និងអង្គច្បាប់នៃបញ្ហាដូចក្នុងសេចក្តីថ្លែងការណ៍៖