(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះថា នៅថ្ងៃនេះ ក្រុមការងារអាជ្ញាធរខេត្ត និងអគ្គិសនីកម្ពុជា បានដោះស្រាយផ្តល់ដំណងជូនប្រជាពលរដ្ឋចំនួន២គ្រួសារថែមទៀតហើយ បន្ទាប់ពីពួកគាត់ រងផលប៉ះពាល់ការតបណ្តាញអគ្គិសនី នៅក្នុងក្រុងតកំពង់ចាម។
គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ មានប្រជាពលរដ្ឋចំនួនសរុប ០៧គ្រួសារហើយ ដែលបូករួមទាំង៥គ្រួសារម្សិលមិញដែរនោះ ត្រូវបានដោះស្រាយបញ្ហាខាងលើនេះចប់រួចរាល់ ដោយឡែកនៅសល់ប្រជាពលរដ្ឋ១០គ្រួសារទៀត មិនទាន់ព្រមព្រៀងគ្នានៅឡើយ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ប្រជាពលរដ្ឋ២គ្រួសារ ដែលត្រូវបានដោះស្រាយចប់រួចរាល់ថ្ងៃនេះ រួមមាន៖
១៖ លោកយាយ វ៉ន់ ស៊ុនអេង កូនស្រីឈ្មោះ លី ណាគ្រី ទទួលជំនួស) ដីប៉ះពាល់=១០១ម៉ែត្រក្រឡា (១ម៉ែត្រក្រឡា=៥$); ដើមស្នាយ១៨ដើម (១ដើម=៤$) សរុបថវិកាត្រូវទទួល= ៥៧៧$។
២៖ លោក ថៃ សាមុត និងលោកស្រី លី ណាគ្រី ដីប៉ះពាល់=២៥៣ម2 (១ម៉ែត្រកឡា=៥$) ,ប៉ះប៉ូវ ថ្លៃចាក់ដី=៣០០$ និង ថ្លៃដើម តាសេក ៣ដើម =១២$ សរុបថវិកា ត្រូវទទួល=១៥៧៧$។
ចំពោះថវិកា សម្រាប់គ្រួសារទាំងពីនេះ នឹងត្រូវប្រគល់ជូន នៅសប្តាហ៍ក្រោយ៕