(ម៉ូស្គូ)៖ អតីតម្ចាស់ជើងឯក World Cup ៥សម័យកាលច្រើនជាងគេ សាំបាប្រេស៊ីល នឹងត្រូវប៉ះក្រុមនៅអឺរ៉ុប ស៊ែប៊ី ដើម្បីបញ្ចប់វគ្គសន្សំពិន្ទុនៃពូល E ខណៈស្វីស ជួបក្រុមហាលអាវ កូស្តារីកា នាម៉ោង ១រំលងអាធ្រាត្រក្នុងព្រឹត្តិការណ៍FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។
ក្រុមរបស់ Neymar កំពុងមាន ៤ពិន្ទុឈរនៅកំពូលតារាងនៃពូល E បណ្តោះអាសន្ន ដែលត្រូវបានជួបក្រុមត្រូវបានឈ្នះដាច់ស៊ែប៊ី បញ្ចប់ជុំទី៣ ជាមួយនឹងក្រុមតាមពីក្រោយ ស្វីសឈរនៅលេខ២ មាន៤ពិន្ទុដែរ ត្រូវប៉ះក្រុមហាលអាវ កូស្តារីកា ដែលជាក្រុមមកពីតំបន់អាមេរិកខាងជើង។
១ប្រកួតបើកឆាកនៃពូល E ក្នុងយុទ្ធនាការមាន ៤ឆ្នាំម្តង World Cup របស់ប្រេស៊ីល រកបានត្រឹម១ពិន្ទុពេលលេងស្មើ ១-១ ទល់នឹងស្វីស មុនមកឈ្នះកូស្តារីកា ២-០ នៅនាទីចុងម៉ោង ក្នុងនាមស្វីសបានយកឈ្នះស៊ែប៊ី ២-១ ចុងម៉ោងទាំងលំបាកដូចគ្នា។
ក្រោយបញ្ចប់២ប្រកួតរាត្រីនេះទៅ ពូល E នឹងត្រូវធ្វើការប្រកួតខ្វែងពូលជាមួយនឹងពូល F ដែលមានអាល្លឺម៉ង់ មិចស៊ិក និងស៊ុយអែត កំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញសម្រាប់កៅអីកំពូលតារាងរវាងលេង និងលេខ២មានន័យថា លេខ១ ពូល E ត្រូវជួបក្រុមលេខ២ ពូល F ហើយក្រុមលេខ១ ពូល F ត្រូវជួបក្រុមលេខ២ នៃពូល E វិញម្តង៕