Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីស្ដីការថ្មីកម្ពស់១៤ជាន់ របស់គណៈកម្មការមូលបត្រកម្ពុជា ត្រូវបានបើកការដ្ឋានសាងសង់ នៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ

27-06-2018 16:16

(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ម.ក. នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ទីស្ដីការថ្មីរបស់ គ.ម.ក. ដែលមានកម្ពស់ ១៤ជាន់ ដែលមានទីតាំងស្ថិតនៅផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្នុងពិធីបើកនេះដែរ លោក ស៊ូ សុជាតិ បានថ្លែងថា «បន្ទាប់ពីអគារទីស្ដីការថ្មីនេះសាងសង់រួចហើយ មន្ត្រីនៃ គ.ម.ក. នឹងទទួលបានកន្លែងធ្វើការមានលក្ខណៈសមរម្យជាងមុន និងខិតខំបំពេញការងារ ក៏ដូចជាផ្តល់សេវាសាធារណៈជូនអ្នកពាក់ព័ន្ធ នឹងវិស័យមូលបត្របានកាន់តែល្អប្រសើរឡើង»