(ភ្នំពេញ)៖ ក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេក្នុងកម្ពុជា Smart Axiata ត្រូវបានប្រកាសជាជយលាភីរង្វាន់ប្រតិបត្តិករទូរស័ព្ទចល័តល្អបំផុត ក្នុងទីផ្សារដែលកំពុងរីកចម្រើននៅតំបន់អាស៊ី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ដោយក្រុមហ៊ុន Telecom Asia។
ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Smart Axiata លោក Kanishka Wickrama បានតំណាងឲ្យក្រុមហ៊ុន ក្នុងការទទួលពានរង្វាន់នៅក្នុងពិធីប្រគល់រង្វាន់ Gala Award នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ Suntec ក្នុងប្រទេសសិង្ហបុរី។
ក្រុមហ៊ុន Smart ត្រូវបានជ្រើសរើសជាជយលាភី ពីក្រុមហ៊ុនដែលត្រូវបានចម្រាញ់ ដែលរួមមានក្រុមហ៊ុនទូរស័ព្ទចល័តពី ប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌា ប្រទេសហ្វីលីពីន ប្រទេសឥណ្ឌូនេស៊ី។ ក្រុមហ៊ុន Telenor Myanmar បានឈ្នះពានរង្វាន់ប្រតិបត្តិករទូរស័ព្ទចល័តល្អបំផុត ក្នុងទីផ្សារដែលកំពុងរីកចម្រើន នៅតំបន់អាស៊ីកាលពីឆ្នាំមុន។
ពានរង្វាន់ Telecom Asia គឺជាពានរង្វាន់ដែលបានដំណើរកាដ៏យូរអង្វែង និងមានកេរ្តិ៍ឈ្មោះល្បីបំផុតនៅក្នុងតំបន់ផ្នែកឧស្សាហកម្មទូរគមនាគមន៍។ ក្នុងខួបលើកទី ២១របស់ខ្លួនក្នុងឆ្នាំនេះ ក្រុមហ៊ុនទទួលស្គាល់នូវការប្រតិបត្តិបែបច្នៃប្រឌិតនិងដំណើរការដ៍ល្អ របស់ប្រតិបត្តិករសេវាកម្ម និង ប្រតិបត្តិនៅក្នុងឧស្សាហកម្មនេះ នៅអាស៊ី។ ការជ្រើសរើសនេះ ត្រូវបានធ្វើឡើងដោយអ្នកជំនាញឯករាជ្យ ក្នុងឧស្សាហកម្មនេះ ដែលបានចូលរួមការបោះឆ្នោតដោយផ្អែកលើការច្នៃប្រឌិត លទ្ធផលការងារផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា ភាពដឹកនាំក្នុងទីផ្សារ និងអភិបាលកិច្ចសាជីវកម្ម។
លោក អាឡាន តាន់ នាយកមាតិកា និង យុទ្ធសាស្រ្ដប្រចាំតំបន់របស់ក្រុមហ៊ុន Questex Asia Ltd. បានមានប្រសាសន៏ថា៖ «ក្រុមហ៊ុន Smart Axiata បានបង្ហាញឲ្យឃើញថាខ្លួន គឺជាប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត ដែលរីកចម្រើនលឿនបំផុតនៅក្នុងទីផ្សារ អាស៊ីប៉ាស៊ីហ្វិច ដែលកំពុងរីកចម្រើនបំផុត។ ក្នុងនាមជាអ្នកនាំមុខក្នុងទីផ្សារដ៏ប្រកួតប្រជែង ជាមួយនឹងការប្រកួតប្រជែងដ៏ខ្លាំង ក្រុមហ៊ុន Smart បានទទួលជោគជ័យក្នុងការទទួលបាននូវភាពវិជ្ជមានលើផ្នែក ទីផ្សារ ហិរញ្ញវត្ថុ និងកំណើនអតិថិជន ខណៈពេលដែលក្រុមហ៊ុនពង្រឹងទូរស័ព្ទរបស់ខ្លួន និងភាពជាអ្នកដឹកនាំលើផ្នែកទិន្នន័យ ព្រមទាំងតួនាទីជាអ្នកបង្កើតប្រព័ន្ធអេកូប្រកបដោយភាពច្នៃប្រឌិតតាមរយៈផលិតផល ក៏ដូចជាយុទ្ធនាការជាច្រើន។ នៅពេលដែលឧស្សាហកម្មនេះកំពុងឈានចូលទៅក្នុងយុគសម័យឌីជីថល ក្រុមហ៊ុន Smart ក៏ចាប់ផ្តើមធ្វើការកំណត់ឡើងវិញនូវឧស្សាហកម្មនេះតាមរយៈគំនិតផ្តួចផ្តើមឌីជីថលជាច្រើន និយាយជារួមទៅ វាគឺជាឆ្នាំគំរូ សម្រាប់ក្រុមហ៊ុន Smart Axiata»។
នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស់ ហ៊ុន បានស្វាគមន៍ពានរង្វាន់នេះជាការទទួលស្គាល់ពេញទំហឹងលើភាពជោគជ័យផ្នែកហិរញ្ញវត្ថុនិងទីផ្សាររបស់ របស់ក្រុមហ៊ុន Smart ក្នុងការនាំយកការភ្ជាប់បណ្តាញទូរស័ព្ទចល័តទំនើប ព្រមទាំងការផ្តល់សេវាកម្មជាច្រើនដល់អតិថិជនរាប់លាននាក់ នៅក្នុងប្រទេសកម្ពុជា។
លោក ថូម៉ាស់ បានមានប្រសាសន៍ថា «នេះគឺពិតជាមោទនភាពសម្រាប់ក្រុមហ៊ុន Smart និងប្រទេសកម្ពុជាដែលយើងត្រូវបានទទួលស្គាល់ថា ជាប្រតិបត្តិករទូរស័ព្ទចល័តល្អបំផុតក្នុងទីផ្សារដែលកំពុងរីកចម្រើននៅក្នុងតំបន់។ បុគ្គលិកទាំងអស់របស់យើងតែងតែខិតខំបំរើដល់អតិថិជនជាទីពេញចិត្តរបស់យើង ដៃគូនិងភាគីពាក់ព័ន្ធឲ្យបានកាន់តែប្រសើរឡើង និងប្រកបដោយប្រសិទ្ធភាពតាមរយៈការផ្ដល់តំលៃសមរម្យ ភាពច្នៃប្រឌិត ភាពសាមញ្ញនិងគុណភាពនៃការរស់នៅ»។
លោក ថូម៉ាស់ បានបន្ថែមទៀតថា «ក្រុមហ៊ុន Smart បានអះអាងខ្លួនសារជាថ្មីម្ដងទៀតថា ជាអ្នកវិនិយោគយូរអង្វែង ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍។ ដើម្បីអោយប្រាកដថាយើងនៅបន្ត ប្ដេជា្ញក្នុងការផ្តល់នូវការសន្យារបស់យើងក្នុងការបង្កើនគុណភាពជីវិតរបស់ប្រជាជនកម្ពុជា ទាំងអស់តាមរយៈ បណ្តាញទំនាក់ទំនងលំដាប់ពិភពលោក បទពិសោធន៏ឌីជីថលពិសេសៗ និងការចូលរួមក្នុងកម្មវិធីទំនួលខុសត្រូវសង្គមដើម្បីឆ្ពោះទៅកាន់គោលដៅក្នុងការក្លាយជាជើងឯកឌីជីថលរបស់ប្រទេសកម្ពុជានៅឆ្នាំ ២០២០»៕