ពលរដ្ឋនៅខណ្ឌដង្កោ សូមជូនដំណឹងពីការបាត់ប័ណ្ណកាន់កាប់ដីធ្លី ដោយសារទឹកជំនន់
27-06-2018 16:01
(ភ្នំពេញ)៖ លោក យឹម សម្បត្តិ អាយុ៧១ឆ្នាំ និងប្រពន្ធឈ្មោះ រស់ កឹម អាយុ៦៩ឆ្នាំ មានទីលំនៅផ្លូវ៧មករា ភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ បានជូនដំណឹងពីការបាត់ប័ណ្ណកាន់កាប់ដីលំនៅដ្ឋាន ទំហំប្រមាណ៤១៤ម៉ែត្រការ៉េ ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។
លោក យឹម សម្បត្តិ បានឲ្យដឹងថា ព្រំប្រទល់ដីខាងជើងទល់ មាស បូរិន ខាងត្បូងទល់ចំណីផ្លូវ៧មករា ខាងកើតទល់ ហែម ផល ខាងលិចទល់ទី។ ដីលំនៅដ្ឋាននេះ លោកបាទកាន់កាប់តាំងពី ឆ្នាំ១៩៩១ ហើយប័ណ្ណកាន់កាប់ដីលំនៅដ្ឋាននេះ បាត់ដោយសារទឹកជំនន់ ដោយយកមិនទាន់។
សូមបញ្ជាក់ថា លោក យឹម សម្បត្តិ បានដាក់ពាក្យបណ្តឹងជូនចៅសង្កាត់សាក់សំពៅ រួចហើយ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨៕