(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ, អង្គការតម្លាភាពកម្ពុជា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ បានសហការរៀបចំពិធី សម្ភោធការដាក់ឲ្យដំណើរការ និងផ្សព្វផ្សាយជាផ្លូវការនូវគេហទំព័រ ច្រកទ្វារអេឡិចត្រូនិក ផ្ដល់ព័ត៌មានសេវាសាធារណៈ (Public Service GATEWAY) ដើម្បីផ្ដល់លទ្ធភាពឲ្យក្រសួង-ស្ថាប័ន ក្នុងការពង្រីកលទ្ធភាព នៃការផ្សព្វផ្សាយព័ត៌មានផងដែរ។
គេហទំព័រច្រកទ្វាអេឡិចត្រូនិក ផ្ដល់ព័ត៌មានសេវាសាធារណៈ នឹងផ្ដល់លទ្ធភាពឲ្យក្រសួង-ស្ថាប័នពង្រីកលទ្ធភាពនៃការផ្សាយព័ត៌មាន ស្ដីពីការផ្ដល់សេវាសាធារណៈរបស់ខ្លួនដោយមិនចំណាយថវិកា និងផ្ដល់លទ្ធភាពឲ្យសាធារណៈជនអាចស្វែងរកព័ត៌មានសំខាន់ៗ ក្នុងការទទួលសេវាសាធារណៈដូចជា៖
១-ឈ្មោះសេវា
២-គោលបំណងនៃសេវា
៣-រយៈពេលនៃការផ្ដល់សេវា
៤-តម្លៃសេវា
៥-សុពលភាពនៃសេវា
៦-ឯកសារតម្រូវដើម្បីទទួលបានសេវា
៧-អាស័យដ្ឋាន លេខទូរស័ព្ទ និងគេហទំព័រសម្រាប់ទំនាក់ទំនងរបស់អង្គភាពផ្ដល់សេវា
៨-ទម្រង់បែបបទនៃពាក្យស្នើសុំសេវា
៩-នីតិវិធីនៃការផ្ដល់សេវានិងបណ្ដាញ (Link) ដែលផ្ដល់លទ្ធភាពឲ្យអ្នកប្រើប្រាល់សេវាអាចទទួលសេវាតាមប្រព័ន្ធ Online ឬ ព័ត៌មានលម្អិតអំពីការផ្ដល់សេវាពីកម្មវិធីឬគេហទំព័រផ្ទាល់របស់ក្រសួង-ស្ថាប័ន ។
ចុចទីនេះដើម្បីចូលទៅកាន់គេហទំព័រច្រកទ្វារអេឡិចត្រូនិកផ្ដល់ព័ត៌មានសេវាសាធារណៈ http://www.service.gov.kh, http://www.seva.gov.kh