រោងចក្រកែច្នៃសាច់ និងរោងចក្រផលិតដែកគ្រប់ប្រភេទ សរុបទុនជាង៦០លានដុល្លារ ត្រូវបាន CDC អនុម័តឲ្យបើកដំណើរការនៅកម្ពុជា
27-06-2018 13:07
(ភ្នំពេញ)៖ តាមសំណើសុំវិនិយោគ លើគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមសត្វ និងរោងចក្រកែច្នៃសាច់ និងរោងចក្រផលិតដែកគ្រប់ប្រភេទ ដែលមានទុនសរុប ៦១.៥១ លានដុល្លារអាមេរិក និងបង្កើតការងារបាន ៧៦៧កន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC អនុម័តឲ្យបើកដំណើរការ។
Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុន ដូចខាងក្រោម៖
១៖ គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមសត្វ (ជ្រូក មាន់ ទា) និងរោងចក្រកែច្នៃសាច់ របស់ក្រុមហ៊ុន GR FOOD (CAMBODIA) CO.,LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣០.៤៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៦១កន្លែង។
២៖ គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ របស់ក្រុមហ៊ុន HAI SHENG STEEL CO.,LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣១.០៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០៦កន្លែង៕