Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា ចូលរួមបើកសម្ពោធការតាំងពិព័រណ៌ចំណីអាហារអន្តរជាតិ វិថីមួយនិងខ្សែក្រវ៉ាត់មួយ នៅសាល Asiaworld Expo នៅទីក្រុងហុងកុង

27-06-2018 12:37

(ហុងកុង)៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែបឋមសាឍ សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ លោករដ្ឋមន្រ្តី វេង សាខុន និងគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមពិធីកាត់ខ្សែប៊ូ បើកការតាំងពិព័រណ៌ចំណីអាហារអន្តរជាតិ វិថីមួយនិងខ្សែក្រវ៉ាត់មួយនៅសាល Asiaworld Expo នាទីក្រុងហុងកុង ប្រទេសចិន ដោយមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិជាង១០០០នាក់។

សូមបញ្ជាក់ថា ការរៀបចំតាំងពិព័រណ៌ចំណីអាហារអន្តរជាតិនេះ ជាការចូលរួមចំណែកក្នុងការជំរុញ ក្របខណ្ឌវិថីមួយ និងខ្សែក្រវ៉ាត់មួយ ឲ្យកាន់តែមានភាពប្រសើរឡើង តាមរយៈការប្រមូលផ្តុំ និងជួបជុំគ្នារវាងតំណាងរដ្ឋាភិបាល អ្នកវិនិយោគទុន អ្នកជំនួញ និងសហគ្រាសតូចធំទាំងក្នុងប្រទេស និងអន្តរជាតិ ដើម្បីពង្រឹងបណ្តាញទំនាក់ទំនង កិច្ចសហការ និងពិនិត្យមើលនូវឱកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយគ្នា៕