(ស្វាយរៀង)៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗ និង៤នាក់ទៀតរងរបួសធ្ងន់ និងស្រាល ដោយសាររថយន្តដឹកភ្ញៀវទេសចរវៀតណាម ជែងរថយន្តកុងតឺន័រ ជ្រុលទៅបុករថយន្តបែនដឹកថ្ម ហើយក្នុងហេតុការណ៍នេះ ក៏មានមនុស្សម្នាក់ត្រូវបានដាច់ដៃម្ខាងផងដែរ។
ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើតាមប្រភពព័ត៌មាន ពីកន្លែងហេតុបានឲ្យទៀតដឹងថា ជនរងគ្រោះទាំងអស់ត្រូវបានដឹកតាមរថយន្តសង្គ្រោះ យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង។
សូមបញ្ជាក់ផងដែរ ថាមនុស្សជិះលើរយន្តមានចំនួនសរុប២៤នាក់ ក្នុងចំណោមអ្នករងគ្រោះទាំង៥នាក់នេះ៕