Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យ ស្ដីពី ចំណាត់ថ្នាក់សំណង និងគោលដៅ ដែលតម្រូវឲ្យមានប្លង់ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ

27-06-2018 11:59

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ចំណាត់ថ្នាក់សំណង និងគោលដៅដែលតម្រូវឲ្យមានប្លង់ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ។ នេះបើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អនុក្រឹត្យនេះ មានគោលបំណងកំណត់អំពី ចំណាត់ថ្នាក់សំណង់ និងគោលដៅ ដែលតម្រូវឲ្យមានប្លង់ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ ដើម្បីការពារទប់ស្កាត់គ្រោះថ្នាក់អគ្គិភ័យ។

ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា បានបន្ថែមទៀតថា អនុក្រឹត្យនេះ មានគោលដៅកំណត់ អំពីសមត្ថកិច្ចគ្រប់គ្រង ត្រួតពិនិត្យលើប្លង់ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ នៃសំណង់ និងគោលដៅ ដើម្បីបង្ការ និងការពារអាយុជីវិត ទ្រព្យសម្បត្ដិ បរិស្ថាន សន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមពីគ្រោះថ្នាក់អគ្គិភ័យ៕

សូមអានអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខាងក្រោមនេះ ដែលមានខ្លឹមសារទាំងស្រុង៖