(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តម្លើងថា្នក់តាមវេនប្រចាំឆ្នាំ ដល់មន្ដ្រីរាជការចំនួន១៧៩រូប ក្នុងឋានន្ដរស័ក្ដិ ឧត្តមមន្ដ្រី និងចំនួន១០៦នាក់ ក្នុងឋានន្ដរស័ក្ដិរវមន្ដ្រី មកជាឧត្តមមន្ដ្រី នៃក្របខ័ណ្ឌមន្ដ្រីរដ្ឋាបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ដោយគិតចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨។
នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ។
សូមអានព្រះរាជក្រឹត្យដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖