(ភ្នំពេញ)៖ យោងតាមការជូនដំណឹង របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានឱ្យដឹងថា សាកលវិទ្យាល័យ ត្រូវការជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់ បណ្ឌិត និងថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ។
សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។
ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះរហូត ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨។
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសដែលត្រូវជ្រើសរើសរួមមាន៖ ១)បច្ចេកវិទ្យាព័ត៌មាន, ២)វិទ្យា សាស្រ្តអប់រំ, ៣)បង្រៀនភាសាអង់គ្លេស, ៤)គ្រប់គ្រងណិជ្ជកម្ម, ៥)នីតិសាស្រ្ត, ៦)រដ្ឋបាល សាធារណៈ, ៧)ទំនាក់ទំនងអន្តរជាតិ, ៨)វិទ្យាសាស្រ្តនយោបាយ និង ៩)គ្រប់គ្រង សណ្ឋាគារនិងទេសចរណ៍។
ថ្នាក់បណ្ឌិត ឯកទេសដែលត្រូវជ្រើសរើសរួមមាន៖ ១)នីតិសាស្រ្ត, ២)វិទ្យាសាស្រ្តអប់រំ, ៣)សេដ្ឋកិច្ចកសិកម្ម, ៤)វិទ្យាសាស្រ្ត សេដ្ឋកិច្ច, ៥)គ្រប់គ្រងពាណិជ្ជកម្ម, ៦)រដ្ឋបាល សាធារណៈ, ៧)ទំនាក់ទំនងអន្តរជាតិ និង ៨)វិទ្យាសាស្រ្តនយោបាយ។
បញ្ជាក់ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន និងបញ្ចុះតម្លៃ២០០ដុល្លារ ដោយឡែកអតីតនិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងមន្រ្តីេរាជការ បញ្ចុះតម្លៃជូន៣០ភាគរយ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសិក្សាទាំងអស់ មេត្តាអញ្ជើញមកចុះ ឈ្មោះចូលរៀន ឱ្យបានឆាប់ ព្រោះកន្លែងមានកំណត់។ ព័ត៌មានលម្អិតទំនាក់ទំនង ទូរស័ព្ទលេខ៖ ០១៥ ៧២ ០០ ៧២, ០១៧ ៧៩៩ ៨៨៩៕