(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) បានចេញលិខិតព្រមានដកហូតអាជ្ញាបណ្ណ ក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ និងអង្គការសរុបចំនួន៥ ដែលពុំបានសហការផ្ដល់របាយការណ៍ សម្រង់ព័ត៌មានទំនាក់ទំនង និងបានផ្លាស់ប្ដូរអាសយដ្ឋាន ដោយពុំបានជូនដំណឹង ឬធ្វើលិខិតជាផ្លូវការ មក ន.ទ.ក។
បើតាមលិខិតរបស់និយ័តករទូរគមនាគមន៍កម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ និងអង្គការទាំង៥ ខាងលើនេះ រួមមាន៖
១៖ ក្រុមហ៊ុន Camworth Tech Co.,Ltd
២៖ ក្រុមហ៊ុន Comserv (Cambodia) Private Limited Company
៣៖ ក្រុមហ៊ុន Dialany Internet Telecom Co., Ltd
៤៖ ក្រុមហ៊ុន Kuahua
៥៖ អង្គការ One world UK។
និយ័តករទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា កន្លងមក ន.ទ.ក បានពិនិត្យឃើញថា បណ្ដាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ និងអង្គការ ខាងលើ ពុំបានសហការផ្ដល់របាយការណ៍ សម្រង់ព័ត៌មានទំនាក់ទំនង និងបានផ្លាស់ប្ដូរអាសយដ្ឋាន ដោយពុំបានជូនដំណឹង ឬធ្វើលិខិតជាផ្លូវការមក ន.ទ.ក ឡើយ។
យោងតាមការចុះពិនិត្យរបស់មន្ដ្រី ន.ទ.ក ឃើញថា អាសយដ្ឋានរបស់ក្រុមហ៊ុនទាំង០៤ និងអង្គការ One world Uk ត្រូវបានផ្លាស់ប្ដូរ និងមិនអាចស្វែងរកឃើញ នៅទីតាំងរបស់បណ្ដាក្រុមហ៊ុន និងអង្គការ ដូចបានចុះបញ្ជីក្នុងអាជ្ញាបណ្ណ ដែលបានទទួលពី ន.ទ.ក កន្លងមក។
ក្នុងន័យនេះ ន.ទ.ក នឹងទុករយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីកាលបរិច្ឆេទនៃលិខិតនេះ ដើម្បីឲ្យតំណាងក្រុមហ៊ុន និងអង្គការ មកទំនាក់ទំនងជាមួយនាយកដ្ឋាននិយ័តកម្មទូរគមនាគមន៍រៀងរាល់ថ្ងៃធ្វើការ។
និយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថា ក្នុងករណីក្រុមហ៊ុន ឬអង្គការ ពុំមានការឆ្លើយតប តាមការកំណត់ខាងលើនោះ ន.ទ.ក នឹងចាត់វិធានការលុប និងដកហូតអាជ្ញាប័ណ្ណ ឬលេខកូដខ្លីទូរគមនាគមន៍ទាំងនោះមកវិញ ស្របតាមលក្ខខណ្ឌនៃអាជ្ញាបណ្ណ និងបទប្បញ្ញត្ដិជាធរមាន។
ខាងក្រោមនេះ ជាលិខិតរបស់និយ័តករទូរគមនាគមន៍កម្ពុជា៖