(ភ្នំពេញ)៖ សមាគមខ្មែរនៅអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ នាថ្មីៗនេះ បានស្នើសុំដល់អគ្គរាជទូត ប្រទសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ បន្តគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ។ នេះបើតាមលិខិតរបស់ សមាគមខ្មែរនៅអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។

ការអន្តរាគមន៍របស់ សមាគមខ្មែរនៅអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ បានធ្វើឡើងបន្ទាប់ពីមានក្រុមប្រឆាំងមួយក្តាប់តូច បានធ្វើបាតុកម្ម ទាមទារ និងប្រឆាំងប្រទេសជប៉ុន ដែលផ្តល់ជំនួយដល់ការបោះឆ្នោតនៅកម្ពុជា។

ខាងក្រោមនេះជាលិខិតរ​បស់ សមាគមខ្មែរនៅអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ ផ្ញើជូនដាក់ដោយឡែកពីគ្នា ទៅកាន់ស្ថានទូតជប៉ុន ប្រចាំនៅប្រទេសទាំងពីរខាងលើ៖