(ភ្នំពេញ)៖ យ៉ាងហោចណាស់មនុស្ស៧នាក់បានស្លាប់ និង២៨នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៦ ខែមិថុនាម្សិលមិញ។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍។
របាយការណ៍បញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនៅថ្ងៃម្សិលមិញ បង្កឲ្យខូចខាតម៉ូតូ១៤គ្រឿង រថយន្តតូច៨គ្រឿង រថយន្តធំ៥គ្រឿង ហើយមូលហេតុគ្រោះថ្នាក់រួមមាន បើកល្មើសល្បឿន មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ ស្រវឹង ប្រជែង និងមិនគោរពសិទ្ធិ។
រយៈពេល២៦ថ្ងៃខែមិថុនានេះ គ្រោះថ្នាក់ចរាចរណ៍កើតមាន២១២ករណី ស្លាប់មនុស្ស១០៧នាក់ និងរបួសធ្ងន់ស្រាល ៣៣៤នាក់៕