(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ១,៦៧៥គ្រឿង រកឃើញល្មើសច្បាប់៣០៣គ្រឿង (ម៉ូតូ៦២ភាគរយ) អប់រំ១៥១គ្រឿង និងផាកពិន័យ១៥២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៦ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន ១,១៨៨គ្រឿង និងផាកពិន័យចំនួន១២០គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែមិថុនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៥៦,១៩៤គ្រឿង រកឃើញយានយន្តល្មើស ៩,៦៣៥គ្រឿង (ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ ៤,៤១០គ្រឿង និងផាកពិន័យ ៥,២២៥គ្រឿង (ម៉ូតូ៩៩%)៕