(ម៉ូស្គូ)៖ ៤គូសំខាន់រាត្រីនេះ នឹងបញ្ចប់វគ្គសន្សំពិន្ទុពូល C និងពូល D នៃព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី គឺជាការជួបគ្នារវាងរវាងក្រុមជម្រើសជាតិអូស្រ្តាលី ប៉ះប៉េរូ ស្របពេលដាណឺម៉ាក ត្រូវប៉ះមាន់គកបារាំង នៅម៉ោង ៩យប់នេះដំណាលគ្នាបញ្ចប់ជុំទី៣ នៃពូល C មុនពេល ២ប្រកួតបញ្ចប់ពូល D នឹងចាប់ផ្តើមនៅម៉ោង ១រំលងអាធ្រាត្រ។
អូស្រ្តាលី ត្រូវបានឈ្នះប៉េរូយប់នេះ ដើម្បីមានសង្ឃឹមក្នុងការប្រជែងកៅអីឡើងទៅវគ្គ១៦ក្រុម ខណៈដាណឺម៉ាក ត្រូវការត្រឹមតែស្មើពេលជួបអតីតជើងឯក World Cup 1998 បារាំង ដើម្បីមាន ៥ពិន្ទុឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ជាមួយបារាំងតែម្តង។
សម្រាប់ឯ២ប្រកួតទៀតដែលចាប់ផ្តើមនៅម៉ោង ១រំលងអាធ្រាត្រវិញនោះ គឺជាការជួបគ្នារវាងអាយឡែន ត្រូវជួបក្រូអាត និងអាហ្សង់ទីន ត្រូវការឈ្នះនីហ្សេរីយ៉ា ដាច់ខាតរាត្រីនេះ ដើម្បីមានសង្ឃឹមទទួលបានកៅអី១ ឡើងទៅវគ្គ១៦ចុងក្រោយ គ្រាដែលក្រូអាតមិនភ័យពីលទ្ធផលយប់នេះឡើយ ដោយរកបាន ៦ពិន្ទកក់កៅអីរួចស្រេចហើយនោះ៕