(ម៉ូស្គូ)៖ ២ប្រកួតនាម៉ោង ៩យប់នេះនឹងបញ្ចប់វគ្គសន្សំពិន្ទុនៃពូល C ដែលជាការជួបគ្នារវាងអូស្រ្តាលី ប៉ះក្រុមមកពីអាមេរិកឡាទីន ប៉េរូ និងមាន់គកបារាំង ត្រូវប៉ះក្រុមនៅអឺរ៉ុបដូចគ្នា ដាណឹម៉ាកនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។
អូស្រ្តាលី ត្រូវបានឈ្នះប៉េរូ ដើម្បីទទួលបាន ៣ពិន្ទុបង្រ្គប់ ៤ពិន្ទុក្នុងការប្រជែងកៅអីវគ្គ ១៦ក្រុមជាមួយដាណឺម៉ាក ដែលត្រូវបានទប់ស្មើជាមួយបារាំងរាត្រីថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ។
អូស្រ្តាលី បានស្រោចស្រង់ ១ពិន្ទុមកវិញតាមរយៈស៊ុតប៉េណាល់ទី ១១ម៉ែត្រចុងវគ្គទី១ ពេលប្រកួតបានស្មើ ១-១ ទល់នឹងដាណឺម៉ាក ហើយបារាំងបានយក ៣ពិន្ទុពីប៉េរូ ក្នុងលទ្ធផលផ្លូវការ ១-០ ក្នុងជុំទី២ ដូចគ្នាកក់កៅអីទៅវគ្គ ១៦ក្រុមចុងក្រោយមុនគេក្នុងនាមក្រុមស្ថិតក្នុងពូល C៕