(សៀមរាប)៖ ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចចូលទៅកាត់គេហទំព័រទេសចរណ៍ http://www.angkor.com.kh ដើម្បីទទួលបានព័ត៌មាន ប្រវត្តិសាស្ត្រសង្គម និងនីតិវិធីនានា ដែលពាក់ព័ន្ធនឹងរមណីដ្ឋានអង្គរ ខេត្តសៀមរាប ដែលគេហទំព័រនេះត្រូវបានបង្កើត និងកែទម្រង់ដោយអាជ្ញាធរជាតិអប្សរា។
ការដាក់ដំណើរការគេហទំព័រទេសចរណ៍ http://www.angkor.com.kh នេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។
តាមសេចក្ដីប្រកាសរបស់អាជ្ញាធរជាតិអប្សរា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា កែទម្រង់គេហទំព័រទេសចរណ៍ថ្មីនេះ គឺដើម្បីពង្រឹង និងអភិវឌ្ឍសេវាកម្មទេសចរណ៍នៅក្នុងរមណីដ្ឋានអង្គរ៕