(ព្រះវិហារ)៖ នេះចាត់ទុកជាមេរៀនមួយ សម្រាប់យុវជនដែលស្ថិតក្នុងវ័យសិក្សា ចូលចិត្តចង់ដឹង ចង់សាកនូវរសជាតិស្នេហាទាំងប្រថុយប្រថាន និងមិនច្បាស់លាស់ ទីបំផុតត្រូវនាំទុក្ខដល់ខ្លួនឯង នាំទុក្ខដល់ក្រុមគ្រួសារ មិនតែប៉ុណ្ណោះរត់គេចខ្លួនលះបង់ការសិក្សាទាំងខ្លួននៅក្មេងខ្ចី។
ជាក់ស្តែង រឿងរ៉ាវស្នេហាវ័យក្មេងមូយគូរ នៅខេត្តព្រះវិហារ ដែលការស្រឡាញ់គ្នាបានត្រឹមរយៈពេល៣ខែប៉ុណ្ណោះ តែបានលួចរួមភេទគ្នាខុសប្រពៃណី រហូតដល់ទៅ៣ដង។ ទីបំផុតខាងប្រុសចង់ដោះដៃ តែត្រូវបានខាងស្រីប្តឹង សមត្ថកិច្ចឲ្យចាត់ការតាមច្បាប់។
បើតាមការរៀបរាប់របស់លោកវរសេនីយ៍ទោ ឆៅ វុទ្ធា អធិការនគរបាលក្រុងព្រះវិហារ បានឲ្យដឹងថា ការឈានដល់ការប្តឹងផ្តល់ពីសំណាក់ក្រុមគ្រួសារខាងស្រីនេះ គឺបណ្តាលមកពីខាងប្រុសមានបំណងចង់ដោះដៃ ក្រោយពីបានខ្លួនប្រាណខាងស្រីជាច្រើនដង។
លោកបន្តទៀតថា តាមពិតគូស្នេហ៍វ័យក្មេងនេះ បានស្រលាញ់គ្នារយៈពេល៣ខែហើយ ព្រមទាំងបានរួមភេទគ្នាបានចំនួន៣លើក ហើយលើកចុងក្រោយថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ដែលមួយយប់ដល់ទៅ៦ដង។ ក្រោយរួមភេទរួច ខាងប្រុសមានបំណងដោះដៃ មិនទទួលខុសត្រូវ ក៏ត្រូវខាងស្រីប្តឹងតែម្តងទៅ។
លោកវរសេនីយ៍ទោ ឆៅ វុទ្ធា បន្តទៀតថា ជនសង្ស័យមានឈ្មោះ ថា រ៉ាវី ហៅយ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅបណ្តោះអាសន្នភូមិត្រពាំងឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។ ពេលនេះជនសង្ស័យបានរត់គេចខ្លួនបាត់ទៅហើយ។ ដោយឡែក ភាគីខាងស្រីមានឈ្មោះ ល វ.វ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅស្រុកត្បែងមានជ័យ។
ក្រោយទទួលបានពាក្សបណ្តឹង របស់ក្រុមគ្រួសារនារីរងគ្រោះ សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកជនសង្ស័យដើម្បីយកមកដោះស្រាយតាមច្បាប់។ ករណីនេះ សមត្ថកិច្ចក៏សូមផ្តាំផ្ញើដល់ប្អូនៗ ជាយុវជនទាំងឡាយនៅវ័យកំពុងសិក្សា ត្រូវមានការប្រុងប្រយ័ត្ន កុំឲ្យស្នេហាអូសទាញ មកបំផ្លាញអនាគតយើងបានឲ្យសោះ៕