(ភ្នំពេញ)៖ សិស្សានុសិស្ស នៃសាលាអន្តរជាតិហ្សាម៉ាន់ បានឈ្នះមេដាយ៧គ្រឿង ពីការប្រកួតជីនៀសអូឡាំព្យាដវគ្គផ្ដាច់ព្រ័ត្រ ដោយរួមផ្ដុំនូវការបង្ហាញអព្ភន្ដរញ្ញាណអស្ចារ្យ ថ្វីគំនិត និងសេចក្ដីអំណត់អត់ធ្មត់នៃបញ្ញា នៅក្នុងវគ្គប្រកួតផ្ដាច់ព្រ័ត្រ ដែលបានប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែមិថុនា កន្លងទៅថ្មីៗនេះ។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់សាលាអន្តរជាតិហ្សាម៉ាន់ បានឲ្យដឹងថា វគ្គប្រកួតផ្ដាច់ព្រ័ត្រ នៃការប្រកួតជីនៀសអូឡាំព្យាដសម្រាប់ឆ្នាំនេះ បានប្រព្រឹត្តទៅ នៅសាកលវិទ្យាញូវយ៉ក ក្នុងទីក្រុងអូស្វីហ្គូ ដែលបានបញ្ចប់កាល ពីថ្ងៃសៅរ៍ ទី១៦ ខែមិថុនានេះ ដោយបេក្ខជនឆ្នើម របស់យើងបានឡើងទៅ ទទួលមេដាយនៅលើវេទិកាកត្តិយស។
បញ្ញវន្តវ័យក្មេង ពីសាលាអន្តរជាតិហ្សាម៉ាន់ ដែលមានសមត្ថភាពឡើងទៅវគ្គផ្ដាច់ព្រ័ត្រ បានធ្វើដំណើរទៅសហរដ្ឋអាមេរិក ហើយបានធ្វើឲ្យសាលា និងប្រទេសជាតិ មានមោទនភាព ដោយការដណ្ដើមបាន មេដាយចំនួន៧គ្រឿង។
Chanbopear Peng និង Pichpanchapor Saing ឈ្នះមេដាយមាសពីវិញ្ញាសាររ៉ូបូត ហើយ Sopheara Chea និង Sophearom Chea ឈ្នះមេដាយប្រាក់ពីវិញ្ញាសារតន្រ្តី។ Michelle Seth និង Chonineath Seng ទទួលបានមេដាយសំរឹទិ្ធ ពីវិញ្ញាសាររ៉ូបូត ហើយ Nermin Karaosmanoglu ទទួលបានមេដាយសំរឹទិ្ធពីវិញ្ញាសារតន្រ្តី។
នាយកវិទ្យាល័យសិក្សា នៃសាលាអន្តរជាតិហ្សាម៉ាន់ លោក Ramazan ក៏បានអមដំណើរជាមួយមាតាបិតា និងអ្នកគ្រូ លោកគ្រូសិស្សផងដែរ។ បន្ទាប់ពីបានបំពេញការងារអស់រយៈ១ឆ្នាំ នៅសាលាអន្តរជាតិហ្សាម៉ាន់មក លោកមានអារម្មណ៍ជំរុញទឹកចិត្ត ដោយសារតែសមត្ថភាពដ៏មិននឹងស្មានដល់របស់ប្អូនៗសិស្សានុសិស្សយើង។
លោកបានលើកឡើងថា «ជារួមនេះ ជាសមិទ្ធផលដ៏ដំធេង ដោយសិស្សានុសិស្សរបស់យើង បានបង្ហាញសមត្ថភាពប្រកួតប្រជែងបញ្ញា ជាមួយគូប្រកួតខ្លាំងៗ ដែលមកពីជុំវិញពិភពលោក»។ ការប្រកួតជីនៀសអូឡាំព្យាដ លើកកម្ពស់ការយល់ដឹងបែបសកលស្ដីពីបញ្ហាបរិស្ថាន និងការសម្រេចឱ្យបាននូវនិរន្តរភាពបរិស្ថាន តាមរយៈវិទ្យាសាស្រ្តមូលដ្ឋាន សិល្បៈ សំណេរច្នៃប្រឌិត វិស្វកម្ម ការរចនាម៉ូដ និងការអភិវឌ្ឍអាជីវកម្ម។
កម្មវិធីប្រកួតប្រជែងគួរឲ្យគោរពនេះ ត្រូវបានបង្កើតឡើងដោយ Terra Science and Education ហើយវគ្គផ្ដាច់ព្រ័ត្រសម្រាប់ឆ្នាំនេះ បានប្រព្រឹត្តទៅនៅអូស្វីហ្គូ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រៅពីការប្រកួតប្រជែង ដ៏ស្វិតស្វាញប្រចាំថ្ងៃនីមួយៗ សិស្សានុសិស្ស ក៏មានឱកាសធ្វើទំនាក់ទំនងសង្គមជាមួយមិត្តប្រកួត ដើម្បីបង្កើតមិត្តភាពយូរអង្វែង។
លើសពីនេះ គេមានទទួលអាហារពេលល្ងាចដល់សិស្សានុសិស្ស នៅបរិវេណសាកលវិទ្យាល័យ និងមានដំណើរកម្សាន្តទៅតំបង់ និងកន្លែងទេសចរណ៍ផ្សេងៗផងដែរ។ ការប្រកួតឆ្នាំនេះ ក៏មានបញ្ចូលដំណើរ កម្សាន្តទៅកាន់ Big Apple ឱកាសទៅទស្សនា Niagara Falls និង Washington DC ដែលជារាជធានីនៃសេតវិមាន (the White House )។
គម្រោងដ៏ច្រើនសន្ធឹកសន្ទាប់ចំនួន១,៦៥៧ របស់បេក្ខជនប្រកួតមកប្រទេសចំនួន៧០ បានដាក់ចូលប្រកួតកាលពីដើមឆ្នាំនេះ ដែលនេះសរបញ្ជាក់ថា ការប្រកួតប្រជែងនេះ មានលក្ខណៈជាសកលយ៉ាងពិតប្រកដ។
សម្រាប់ព័ត៌មានបន្ថែម រូបថត និងកិច្ចសំភាសន៍ ជាមួយសិស្សជ័យលាភី សូមហៅមកកាន់ +855 (23) 72 72 82៕