កម្ពុជារៀបចំពិធីអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន»
26-06-2018 08:39
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ កម្ពុជាបានប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ចូលរួមទាំអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន»។
ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ រៀបចំឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងឯកអគ្គរាជទូត អគ្គរដ្ឋទូតបណ្តាប្រទេសនានាប្រចាំកម្ពុជា តំណាងសាលារាជធានីភ្នំពេញ មន្ត្រីរាជការពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុប៣,៨០៩នាក់ នៅសាលមហោស្រពកោះពេជ្រ។
ក្នុងឱកាសប្រារព្ធទិវានោះ ក៏មានការរៀបចំដុតបំផ្លាញចោលគ្រឿងញៀនមួយចំនួនធំផងដែរ។
សូមជម្រាបថា នៅថ្ងៃទី២៦ ខែមិថុនា គឺជាថ្ងៃដែលមហាសន្និបាតអង្គការសហប្រជាជាតិ សម្រេចកំណត់យក សម្រាប់ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទផ្សេងៗ ដើម្បីដាស់តឿន និងក្រឿនរំលឹកដល់ជនគ្រប់រូបឱ្យយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នានា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន និងបំផុសស្មារតី ដូចជាការអំពាវនាវឱ្យយកចិត្តទុកដាក់ និងចូលរួមកាន់តែសកម្មថែមទៀត ក្នុងគ្រប់សកម្មភាពដែលគាំទ្រ ដល់យុទ្ធនាការប្រយុទប្រឆាំងគ្រឿងញៀន ដោយផ្ទាល់ និងប្រយោល៕