(ភ្នំពេញ)៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង១៣នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៥ ខែមិថុនាម្សិលមិញ។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍។
របាយការណ៍បញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនៅថ្ងៃម្សិលមិញ បង្កឲ្យខូចខាតម៉ូតូ១០គ្រឿង រថយន្តតូច៧គ្រឿង រថយន្តធំ១គ្រឿង និងកង់១គ្រឿង ហើយមូលហេតុគ្រោះថ្នាក់រួមមាន បើកល្មើសល្បឿន មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ និងមិនគោរពសិទ្ធិ។
រយៈពេល២៥ថ្ងៃខែមិថុនានេះ គ្រោះថ្នាក់ចរាចរណ៍កើតមាន១៩៩ករណី ស្លាប់មនុស្ស១០០នាក់ និងរបួសធ្ងន់ស្រាល ៣០៦នាក់៕