(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់ បានទម្លាក់ក្រុមអាស៊ី អ៊ីរ៉ង់ចេញពី World Cup 2018 តាមរយៈយកស្មើ ១-១ ខណៈអេស្ប៉ាញ បានស្មើម៉ារ៉ុក ២-២ ដែរនោះ។
ការរកបានតែ១គ្រាប់របស់កីឡាករ Recardo Quaresma នៅនាទីទី៤៥ ចុងម៉ោងនៃវគ្គទី១ បានធ្វើឲ្យព័រទុយហ្គាល់ បន្តឈរនៅលេខ២ ប្រចាំពូល B ដែលត្រូវជួបក្រុមលេខ១ អ៊ុយរ៉ាហ្គាយ នៃពូល A ក្នុងវគ្គ១៦ក្រុមចុងក្រោយ ស្របពេលអេស្ប៉ាញ ត្រូវប៉ះម្ចាស់ផ្ទះរុស្ស៊ី។
សូមបញ្ជាក់ផងដែរថា ការប្រកួតវគ្គសន្សំពិន្ទុនៃពូល A និងពូល B ត្រូវបានបញ្ចប់ជាផ្លូវការ ហើយដែលបានរកឃើញ៤ក្រុមឡើងទៅវគ្គ១៦ក្រុមចុងក្រោយដែរ៕