Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងរៀបចំដែនដី សម្រេចមិនដោះស្រាយបញ្ហាដីធ្លីរបស់ ពលរដ្ឋ២៩២គ្រួសារ នៅស្រុកកណ្តាលស្ទឺង បន្តទៀតទេ ដោយសារមានដីកាពីតុលាការ

25-06-2018 21:30

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសសម្រេច មិនពិនិត្យដោះស្រាយបញ្ហាទំនាស់ដីធ្លីរបស់ ពលរដ្ឋ២៩២គ្រួសារ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលបន្តទៀតទេ ដោយសារតែទំនាស់ដីធ្លីនេះ មានដីការសម្រេចរបស់តុលាការខេត្តកណ្តាលរួចហើយ។

សេចក្តីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់នេះឱ្យដឹងថា៖ «ដោយផ្អែកលើដីកាសម្រេច ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០០៨ របស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង សម្រេចមិនការពិនិត្យដោះស្រាយករណីនេះបន្តទៀតទេ»។

ខាងក្រោមនេះជាសេចក្តីប្រកាសរប​ស់ក្រសួងរៀបចំដែនដី៖