គ្រួសារសពអតីតយុទ្ធជន នៅស្រុកព្រៃឈរ ទទួលបានថវិកាបេឡាសង្គ្រោះពី សមាគមអតីតយុទ្ធជនកម្ពុជា
25-06-2018 20:09
(កំពង់ចាម)៖ គ្រួសារសពអតីតយុទ្ធជន នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ទទួលបានថវិកាបេឡាមរណៈសង្គ្រោះ ពីសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម។
ការយកអំណោយប្រគល់ជូននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនខេត្តកំពង់ចាម ចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី ជា ធារិទ្ធ ស្នងការរង និងជាប្រធានក្រុមការងារចុះពង្រឹងស្រុកព្រៃឈរ។ ក្នុងនោះក៏មានការចូលរួមពី លោក ឡោ ចាន់លី ប្រធានកិត្តិយស ស.អ.ក ស្រុកព្រៃឈរ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
ថវិកាដែលត្រូវបានលោកឧត្តមសេនីយ៍ត្រី ជា ធារិទ្ធ យកទៅប្រគល់នៅពេលនេះ មានចំនួន៤លានរៀល ជាថវិកាបេឡាមរណៈសង្គ្រោះដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគម ជូនដល់គ្រួសារសពអតីតយុទ្ធជន០១គ្រួសារ ដែលសពលោក ហោ ណាត អាយុ៧៩ឆ្នាំ ប្រភេទជនពិការ HA-94000378
- អ្នកទទួលបណ្ដាំ លោកស្រី យែម យ៉យ អាយុ៧៤ឆ្នាំ ត្រូវជាប្រពន្ធ រស់នៅភូមិត្រពាំងរូង ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម៕