(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា នៅម៉ោងប៉ុន្មានជាង៥រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ មានករណីស្ត្រីម្នាក់ បានបាញ់ប៉ុនប៉ងស្លាប់ខ្លួនឯង តែមិនស្លាប់បណ្តាលឲ្យរបួសធ្ងន់ នៅក្នុងផ្ទះមួយកន្លែង ស្ថិតនៅតាមផ្លូវលេខ២៣៦ កែងនឹងផ្លូវ១៤៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាស្រ្តីរងគ្រោះបានបាញ់ត្រូវពោះខ្លួនឯងមួយគ្រាប់បណ្តាលឲ្យរបួសធ្ងន់។

យ៉ាងណាមិនទាន់ដឹងមូលហេតុ នៃការបាញ់ខ្លួនឯងនេះ នៅឡើយនោះទេ ខណៈអត្តសញ្ញាណស្ត្រីរងគ្រោះក៏មិនទាន់បញ្ជាក់ផងដែរ។

ក្រោយបាញ់ខ្លួនឯងឲ្យរបួសធ្ងន់ ជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យឯកជនមួយ ហើយក៏ត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត្រផងដែរ៕