(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ១,៩៩១គ្រឿង រកឃើញល្មើសច្បាប់២១៨គ្រឿង (ម៉ូតូ៥៧ភាគរយ) អប់រំ១០៥គ្រឿង និងផាកពិន័យ១១៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៥ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន១,៣៤១គ្រឿង និងផាកពិន័យចំនួន២៥គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៤ ខែមិថុនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥៤,៥១៩គ្រឿង រកឃើញយានយន្តល្មើស៩,៣៣២គ្រឿង (ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ៤,២៥៩គ្រឿង និងផាកពិន័យ ៥,០៧៣គ្រឿង (ម៉ូតូ៩៩%)៕