(ឧត្តរមានជ័យ)៖ រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០១៨នេះ កម្លាំងនគរបាលខេត្តឧត្តរមានជ័យ បានសហការជាមួយកម្លាំងប៉ុស្តិ៍ រដ្ឋបាលសង្កាត់អូរស្មាច់ បានឃាត់ខ្លួនម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន និងដកហូតបានថ្នាំញឿនមួយចំនួនធំ នៅចំណុចភូមិអូខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លោកឧត្ដមសេនីយ៍ទោ មែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា កម្លាំងជំនាញខេត្តបានចុះស្រាវជ្រាវជាច្រើនថ្ងៃរហូតឈានមកដល់ការបង្ក្រាបករណីខាងលើនេះ បានសម្រេច និងឃាត់ខ្លួនស្ត្រីសង្ស័យឈ្មោះ លឿង សុភាព អាយុ២៨ឆ្នាំ រស់នៅភូមិអូខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លោកឧត្ដមសេនីយ៍ទោ មែន លី បានបន្តថា វត្ថតាងដកហូតបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន WY ចំនួន១១២គ្រាប់ ខៀវ១គ្រាប់
និងមេតំហ្វេតាមីន ICE ចំនួន៦២កព្ចាប់ស្មើនឹង៦.៨៥ក្រាម, ទូរស័ព្ទដៃចំនួន១គ្រឿង និងសម្ភារមួយចំនួនទៀត។
បច្ចុប្បន្ននេះ ស្ត្រីជាជនសង្ស័យ រួមទាំងវត្ថតាងត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តឧត្តរមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕