(ស្វាយរៀង)៖ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ បានធ្វើពិធីបញ្ចូលសមាជិកគណបក្សថ្មី ក្នុងស្រទាប់យុវជន និងប្រកាសទទួលស្គាល់ការកែសម្រួលសមាសភាពក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកចន្រ្ទា និងសកម្មជនយុវជនថ្នាក់ឃុំ ក្រោមអធិបតីភាព លោកហេង សុខណាង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង, លោកហួត ឃាងវេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង និងជាប្រធានក្រុមការងារយុវជនគណបក្ស ចុះជួយស្រុកចន្រ្ទា។
នៅក្នុងកម្មវិធីនោះដែរ ក៏មានការចូលរួមពី លោកតូច ប៉ូលីវ៉ា អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាកម្ពុជា ខេត្តស្វាយរៀង, លោកទុំ សារ៉ាវុធ អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាកម្ពុជា ខេត្តស្វាយរៀង។ ហើយជាមួយគ្នានេះ ក៏មានការអញ្ជើញចូលរួមពី លោកគង់ វស្សា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកចន្ទ្រា, លោកងួន រ៉ាំ អភិបាលស្រុកចន្ទ្រា និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកចន្ទ្រា ព្រមទាំងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកចន្រ្ទា, ក្រុមការងារយុវជនគណបក្សស្រុក ឃុំ ភូមិ សមាជិកគណបក្សបញ្ចូលថ្មី សរុបវត្តមានចូលរួមចំនួន ៤៣៨នាក់។
ក្នុងពិធីនេះ គណអធិបតីបាននាំយកថវិកាសម្រាប់ឧបត្ថម្ភជូនដល់អ្នកចូលរួម ក្នុងម្នាក់ៗទទួលបាន ១០,០០០រៀល, អាវយឺត និងមួកមានរូបសញ្ញាគណបក្សចំនួន ៣៥០, សម្រាប់ក្រុមការងារយុវជនស្រុក ឃុំ ចំនួន២០, និងឧបត្ថម្ភសម្រាប់ចំណាយផ្សេងៗក្នុងការរៀបចំកម្មវិធី ៩១០,០០០រៀល ខណៈដែលថវិការបស់ក្រុមការងារយុវជនគណបក្ស ចុះជួយស្រុកចន្ទ្រាសរុប ១៤,០០០,០០០រៀល៕