(ភ្នំពេញ)៖ ស្រាបៀរ លីអូ បានប្រគល់រង្វាន់ជាច្រើនជាចំណងដៃសុភមង្គល ជូនដល់គូស្វាមីភរិយាថ្មី ចំនួន៤៣គូ ដែលបានឈ្នះរង្វាន់ពីកម្មវិធីចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍របស់ ស្រាបៀរ លីអូ សម្រាប់ការចាប់រង្វាន់លើកទី២ ក្នុងឆ្នាំ២០១៨ នៅក្នុងកម្មវិធី «Leo Surprise» របស់ស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ ដោយប្រព្រឹត្តទៅ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះ។
គូស្វាមីភរិយាថ្មីចំនួន៤គូ បានឈ្នះរង្វាន់ធំម៉ូតូ SCOOPY i និង១៥គូបានឈ្នះបន្តោង ខ្សែកមាស ៥ជី ខណៈដែល ២៤គូផ្សេងទៀតបានឈ្នះបន្តោងខ្សែកមាស២ជី ដែលពួកគាត់បានមកពីទូទាំងប្រទេស មានរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។
គូស្វាមីភរិយាថ្មីមួយគូ លោក សោម សាយ និងលោកស្រី ម៉េត ស្រីនេត មកពីស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលជាម្ចាស់រង្វាន់ម៉ូតូ SCOOPY i បានឲ្យដឹងថា «យើងទាំងពីរ នាក់ពិតជារំភើបភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឮគេប្រកាសឈ្មោះរបស់ខ្លួន ក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាងកាលពីថ្ងៃទី២៣ ខែមិថុនា កន្លងទៅ។ នេះជាចំណងដៃដ៏អស្ចារ្យបំផុត សម្រាប់ពួកយើង» ។
លោក វិន សុវណ្ណារ៉ា អ្នកតំណាងផ្នែកទីផ្សាររបស់ក្រុមហ៊ុន ស្រាបៀរ លីអូ បាន ថ្លែងក្នុងកម្មវិធីប្រគល់រង្វាន់ថា «ជារៀងរាល់ឆ្នាំ ស្រាបៀរ លីអូ តែងមានកម្មវិធីចំណង ដៃសុភមង្គលអាពាហ៍ពិពាហ៍ ដើម្បីជាកិច្ចថ្លែងអំណរគុណដល់ អតិថិជនដ៏មានតម្លៃ របស់យើង ដែលបានជ្រើសរើសស្រាបៀរលីអូ សម្រាប់ថ្ងៃមង្គលរបស់ពួកគេ ហើយ យើងក៏សង្ឃឹមថាអតិថិជននៅតែបន្តគាំទ្រស្រាបៀរ លីអូ ដើម្បីញ៉ាំងឲ្យកម្មវិធីមង្គលការកាន់តែមានភាពសប្បាយរីករាយ» ។
នេះជាការចាប់រង្វាន់លើកទី២ សម្រាប់កម្មវិធីចាប់ឆ្នោតផ្សងសំណាងផ្តល់ចំណងដៃ សុភមង្គលអាពាហ៍ពិពាហ៍ឆ្នាំ២០១៨នេះ។ សូមជាវ ស្រាបៀរ លីអូ សម្រាប់ទទួលភ្ញៀវ ក្នុងពិធីអាពាហ៍ពិពាហ៍របស់លោកអ្នក ពីព្រោះនៅមានរង្វាន់ដ៏អស្ចារ្យជាច្រើនទៀត កំពុងរង់ចាំលោកអ្នក។
ស្រាបៀរលីអូ ជាស្រាបៀរដ៏ល្អ និងស័ក្តិសមបំផុតសម្រាប់កម្មវិធីពិធីអាពាហ៍ពិពាហ៍របស់លោកអ្នក។ ដូច្នេះ សូមកុំភ្លេចជាវស្រាបៀរ លីអូ សម្រាប់ថ្ងៃពិសេសរបស់លោកអ្នក ដើម្បីទទួលបានចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍ដ៏អស្ចារ្យ ពីស្រាបៀរ លីអូ ។
ស្រាបៀរ លីអូ កាន់តែរីករាយ លើសពីក្តីប្រាថ្នា !