(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះបានចេញសេចក្តីប្រកាសព័ត៌មានដោយបានបញ្ជាក់ថា បាតុភូតធម្មជាតិពីរ គឺខ្យល់មូសុងនិរតី និងជ្រងសម្ពាធទាប បាននិងកំពុងមានឥទ្ធិពលលើកម្ពុជា ដែលលក្ខណៈបែបនេះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយឡើងវិញ ពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨៕