Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកនេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អញ្ជើញសម្ពោធអគារដាក់ឱ្យប្រើប្រាស់អគារសិក្សា និងផ្ទះសំណាក់គ្រូបង្រៀន ចំនួន៣៩ខ្នង នៅខណ្ឌព្រែកព្នៅ

25-06-2018 09:10

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ ឧបនាយរដ្ឋមន្ត្រី ហោ ណាំហុង បានអញ្ជើញជាអធិបតីភាពពិធីសម្ពោធអគារសិក្សា និងផ្ទះសំណាក់របស់គ្រូបង្រៀន ចំនួន៣៩ខ្នង នៅវិទ្យាល័យបឹងប្រិយ៍ ឃុំពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា សាស្ត្រចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

សូមជម្រាបថា អគារសិក្សា និងផ្ទះសំណាក់របស់លោកគ្រូ អ្នកគ្រូ ចំនួន៣៩ខ្នងនេះ ជាអំណោយរបស់ក្រុមហ៊ុន CANA MINSHENG INVESTMENT GROUP (CMIG)។

ជំនួយរបស់ក្រុមហ៊ុនចិននេះ បានរួមចំណែកយ៉ាងសំខាន់ក្នុង «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន» និង «ខ្សែក្រវ៉ាត់ និងផ្លូវ» ដែលជាគំនិតផ្តួចផ្តើម នៃនយោបាយឈ្នះ-ឈ្នះ របស់ប្រធានាធិបតីចិន ស៊ី ជិនពីន ក្នុងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងសាធារណរដ្ឋប្រជាមានិតចិន ជាមួយអាស៊ី អាហ្រ្វិច និងអឺរ៉ុប៕