(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់, រងរបួសស្រាល២នាក់ និងរបួសធ្ងន់៤នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន០៧គ្រឿង រថយន្ដធុនធំ០៣គ្រឿង, រថយន្ដធុនធំ២គ្រឿង និងយានផ្សេងៗ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន, មិនប្រកាន់ស្ដាំ និងប្រជែង។
សូមបញ្ជាក់ថារយៈពេល២៤ថ្ងៃ ខែមិថុនា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៩០លើក បណ្ដាលឲ្យមនុស្សស្លាប់៩៩នាក់ របួសធ្ងន់ចំនួន១៥៥នាក់ និងរបួសស្រាលចំនួន១៣៨នាក់៕