(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិមកពីតំបន់អាមេរិកឡាទីន កូឡុំប៊ី រកបាន ៣ពិន្ទុនៅព្រឹត្តិការណ៍ FIFA World Cup 2018 ក្រោយបំបាក់ប៉ូឡូញ ៣-០ ក្រោយពីប្រកួតអស់រយៈពេល៩០ពេញ។
៣ពិន្ទុដំបូងក្នុងចំណោម ២ប្រកួតក្នុងវគ្គសន្សំពិន្ទុនៃពូល H បានធ្វើឲ្យកូឡុំប៊ី មានសង្ឃឹមឡើងវិញក្នុងការប្រជែងកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ ជាមួយជប៉ុន និងសេណេហ្គាល់។
៣គ្រាប់របស់កូឡុំប៊ី កើតឡើងនៅនាទីទី៤០ នាទីទី៧០ និងនាទីទី៧៥ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ ៤២៨៧៣នាក់ ក្នុងកីឡដ្ឋាន Kazan Arena ស្ថិតក្នុងទីក្រុង Kazan នៃប្រទេសរុស្ស៊ី។
១ប្រកួតចុងក្រោយរបស់កូឡុំប៊ី បញ្ចប់វគ្គសន្សំពិន្ទុនៃពូល H ត្រូវប៉ះ សេណេហ្គាល់ ស្របពេលក្រុមហាលអាវ ប៉ូឡូញ ត្រូវជួបជប៉ុន៕