(រតនគិរី)៖ លោក ថង សាវុន សមាជិកគណៈកម្មាធិការថ្នាក់កណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តរតនគិរី នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញប្រកាសយុវជនគណបក្សប្រជាជន សង្កាត់ទាំង៤ ក្នុងក្រុងបានលុង ចំនួន៦៩នាក់ ស្រី៣១នាក់។
ក្នុងពិធីនេះក៏មានការចូលរួមពីក្រុមការងារថ្នាក់ខេត្តចុះជួយក្រុង សមាជិក សមាជិការគណបក្សក្រុង សង្កាត់ទាំង៤ សរុបប្រមាណជាង១០០នាក់ នៅទីស្នាក់ការគណបក្សក្រុងបានលុង។
ក្នុងឱកាសនោះ លោក ថង សាវុន បានលើកឡើងថា បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសពីរបប ប៉ុល ពតរួចមកខេត្តរតនគិរី បន្សុល់ទុកនូវសោកនាដកម្មជាច្រើនរាប់មិនអស់ និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរីមានការអភិវឌ្ឍ កែប្រែមុខមាត់ថ្មី ពីបាតដៃទទេ ប្រែក្លាយជាខេត្ត ក្រុង ឃុំ សង្កាត់ ភូមិ មានផ្លូវល្អប្រើប្រាស់ មានសាលារៀនត្រឹមត្រូវ មានអគារស្តង់ដារស្គឹមស្គៃ មានផ្សារ មានមន្ទីរពេទ្យ។
ជាពិសេសមានសុខសន្តិភាពយ៉ាងពេញលេញ ហើយមានតែងប្រជាពលរដ្ឋទាំងអស់គ្នាទេ ជាអ្នកថែរក្សានូវសមិទ្ធផលទាំងអស់នេះ ដែលគណបក្សរបស់បានបន្សល់ទុកឲ្យនៅស្ថិតស្ថេរ និងតបស្នងដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។
បន្ថែមពីនេះ លោក ថង សាវុន បានអំពាវនាវឲ្យយុវជនទាំងអស់ សូមកុំជឿ និងកុំខ្លាចនូវការខ្សឹបឃោសនា ញុះញ៉ង បំភិតបំភ័យ គ្រប់ឧបាយកលរបស់ក្រុមប្រឆាំង ក្រុមអគតិមួយចំនួន ដែលតែងតែរារាំងនូវការអភិវឌ្ឍ សាមគ្គីភាព សុខសន្តិភាព៕